រន្ធត់ចិត្ត!!! និស្សិតស្រីវ័យក្មេងម្នាក់ ត្រូវអតីតមិត្តប្រុស បាញ់ស្លាប់ក្នុងថ្លុកឈាម ក្រោយពីសុំនាង… (មានវីដេអូស្តែងៗ)

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ប៉ូលិសខេត្តណាខនប៉ាផុម បានរាយការណ៍មកថា មានករណីឃាតកម្មមួយ បានកើតឡើងស្ថិតនៅក្នុងផ្លូវចូល ផ្ទះជួលមួយកន្លែងស្ថិតក្នុងស្រុក ពុភចក់មុនធុន ខេត្តណាខនប៉ាផុម ហើយក្រោយពេលដែលប៉ូលិសចុះទៅដល់ បានប្រទះឃើញ និស្សិតស្រីម្នាក់ឈ្មោះ ចាន់រីយ៉ា ឆាំប្រះជិត អាយុ២១ឆ្នាំ មានស្រុកកំណើត នៅខេត្តសុរិន្ទ ។

និស្សិតស្រីដែលត្រូវបានគេបាញ់សម្លាប់នោះ កំពុងសិក្សានៅសកលវិទ្យាល័យល្បីឈ្មោះមួយ ក្នុងខេត្តខាងលើ ដោយសាកសពរបស់នាង បានស្លាប់ដេកក្នុងថ្លុកឈាម ពាក់អាវយឺតពណ៌ផ្កាឈូក សំពត់សិស្ស ហើយត្រូវបានឃាតកបាញ់ ដោយកាំភ្លើងខ្លី ទំហំ 38mm ចំដើមទ្រូងខាងស្តាំ ។

នៅក្បែរសាកសពនារីរងគ្រោះ គេប្រទះឃើញកាំភ្លើងទំហំ38mm ធ្លាក់នៅក្បែរសាកសព ព្រមទាំងប្រទះឃើញសំបកគ្រាប់កាំភ្លើង ចំនួន២គ្រាប់ធ្លាក់នៅក្បែរនោះផងដែរ ។ ចំណែកជនដៃដល់ជាឃាតក ត្រូវបានគេស្គាល់ថា ជាអតីតសង្សារចាស់របស់នារីរងគ្រោះ ឈ្មោះ ផាក់ផុង ចិត្តតាមុន អាយុ២៤ឆ្នាំ កំពុងតែរងរបួសផងដែរ ក្រោយពីបាញ់សម្លាប់មិត្តស្រីហើយនោះ ហើយអាជ្ញាធរប៉ូលិស បានបញ្ជូនជនសង្ស័យទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ។

បើតាមការសួរនាំ ពីអ្នកដែលបានឃើញហេតុការណ៍នោះ បានឲ្យដឹងថា មុនកើតហេតុ នារីរងគ្រោះ និងមិត្តភក្តិម្នាក់ទៀត បានដើរចេញពីអគារស្នាក់នៅ ហើយសំដៅទៅកាន់ម៉ូតូ ដើម្បីជិះទៅមហាវិទ្យាល័យ តែខណៈពេលដើរមកដល់កន្លែងកើតហេតុ ស្រាប់តែជនល្មើសដែលជាអតីតមិត្តប្រុសរបស់នាង បានចេញមកនិយាយជាមួយនាង ព្រមទាំងមានការឈ្លោះប្រកែកពាក្យសម្តីគ្នាខ្លាំងៗទៀតផង ។

អ្នកឃើញហេតុការណ៍ បានរៀបរាប់បន្តទៀតថា ពេលនោះគេបានឮជនល្មើស សួរទៅកាន់នារីរងគ្រោះថា ស្រលាញ់គ្នាជាមួយអ្នកថ្មីហើយមែនទេ? ហើយបើតាមអ្នកស្គាល់ជនសង្ស័យជាឃាតក បានប្រាប់ថា ខាងប្រុសជាមនុស្សខូច មានស្រីច្រើន ចូលចិត្តប្រើអំពើហិង្សាដាក់នារីរងគ្រោះជាញឹកញាប់ផងដែរ ។

ក្រោយពីនិយាយមិនត្រូវគ្នា មួយសន្ទុះធំរួចមក ជនល្មើសបានទាញកាំភ្លើង ចេញពីក្នុងកាបូប ដែលខ្លួនបានត្រៀមរួចជាស្រេចហើយនោះ ហើយបាញ់សំដៅទៅកាន់នារីរងគ្រោះ១គ្រាប់ ធ្វើឲ្យនាងដួលទៅលើដី ភ្លាមៗមួយរំពេច ហើយក៏បានដាច់ខ្យល់ស្លាប់ទៅ ព្រោះតែគ្រាប់កាំភ្លើង ត្រូវចំកន្លែងសំខាន់ ។ បន្ទាប់ពីបាញ់អតីតមិត្តស្រីហើយ ជនល្មើសក៏បានបាញ់ក្បាលខ្លួនឯង១គ្រាប់ ដួលនៅលើដីផងដែរ ។

ក្រោយពីប៉ូលិសទៅដល់ បាននាំជនល្មើស ទៅកាន់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះទាន់ពេលឡើយ ព្រោះតែគ្រាប់កាំភ្លើង បានត្រូវចំថ្គាមខាងឆ្វេង ហើយគ្រាប់បានបៀមជាប់ ក្នុងលលាដ៏ក្បាល និងកកឈាមក្នុងខួរក្បាល រហូតស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង ។

យោងតាមការសន្និដ្ឋានពីប៉ូលិស បានបញ្ជាក់ថា បុរសជាជនល្មើស បានចូលទៅសុំត្រូវរ៉ូវគ្នា ជាមួយអតីតមិត្តស្រីវិញ តែនាងមិនព្រម រហូតមានការឈ្លោះប្រកែកគ្នា និងឈានទៅរកការបាញ់មួយគ្រាប់ រហូតធ្វើឲ្យនារីរងគ្រោះ ស្លាប់ភ្លាមៗ ហើយបន្ទាប់មកទៀត ជនល្មើសបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ តែនៅមិនទាន់ស្លាប់ ទើបក្រុមប៉ូលិស បានបញ្ជូនទៅសង្គ្រោះបន្ទាន់ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង ៕