តត់ស្លុត! បុរសម្នាក់ កំពុងលេងទឹកសមុទ្រ ស្រាប់តែត្រីឆ្លាម ត្របាក់ដាច់ប្រដាប់ភេទបាត់

បរទេស៖ កាលពីពេលថ្មី The Sun បានចុះផ្សាយអំពីករណីដ៏រន្ធត់មួយ ដែលបានកើតឡើងនៅឆ្នេរសមុទ្រ Piedade ក្រុង Recife ភាគខាត្បូងប្រទេសប្រេស៊ីល ដោយម្នាក់ខណៈដែលកំពុងលេងទឹកសមុទ្រ ស្រាប់តែត្រូវត្រីឆ្លាមមួយក្បាលខាំ បង្កឱ្យមានការភ្ញាក់យ៉ាងខ្លាំងដល់មនុស្សម្នារនៅទៅនោះ ក៏ដូចជាប៉ូលិស និងក្រុមសង្គ្រោះផងដែរ ។

ជបរងគ្រោះមានឈ្មោះ Jose Ernestor Da Silva អាយុ ១៨ឆ្នាំ ត្រូវបានត្រីឆ្លាមខាំដាច់ប្រដាប់ភេទធ្វើឱ្យរូបគេមានការឈឺចាប់យ៉ាងខ្លាំង ។
ប្រភពព័ត៌មាន បានឱ្យដឹងថា ខណៈដែលត្រីឆ្លាមកំពុងខាំយុវជនខាងលើ ត្រូវបានក្រុមសង្គ្រោះព្យាយាមទាញចេញពីមាត់វា រហូតបានជួយសង្គ្រោះ យកមកលើឆ្នេរ ប៉ុន្តែគួរឱ្យសោកស្ដាយប្រដាប់ភេរបស់ជនរងគ្រោះត្រូវបានត្រីឆ្លាមត្របាក់ដាច់បាត់ទៅហើយ ។

ជនរងគ្រោះបានសន្លប់បាត់បង់ស្មារតី ព្រោះតែឈាមហូរច្រើនខ្លាំងពេក និងបណ្ដាលឱ្យចង្វាក់បេះដូងដើរខុសពីធម្មតា ។ ម្ដាយរបស់ជនរងគ្រោះវ័យ ៤២ឆ្នាំ បាននិយាយថា បើសិនជាអាចសូមកុំនាំគ្នាទៅលេងនៅទីតាំងសមុទ្រនោះទៀតអី ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែមេសា កន្លងទៅក៏មានករណីត្រីឆ្លាមវាយប្រហារដូចនេះដែរ នៅទីតាំងខាងលើ ដែលបណ្ដាលឱ្យបុរសវ័យ ៣៥ឆ្នាំម្នាក់ ស្ទើរតែដាច់ប្រភេទ ដូច Jose ដែរ ៕
សហការី KBN
ប្រភព៖ kapook