ព័ត៌មានបឋម៖ រន្ធត់! មនុស្ស ៧នាក់របួស និងម្នាក់ទៀតបែកសាកសពស្លាប់យ៉ាងវេទនា នៅកំពង់សោម

ក្រុងព្រះសីហនុ៖ យោងតាមព័ត៌មានបឋមមួយបានឱ្យដឹងថា កាលពីវេលាម៉ោងជិត ជិត២រសៀលថ្ងៃ៧មិថុនា២០១៨នេះ មានករណីផ្ទុះធុងហ្គាស នៅរោងក្រឡឹង មួយកន្លែង ក្នុងសាលានេះ បណ្តាលអោយមនុស្សម្នាក់ ស្លាប់បែកសាកសពខ្ទេចខ្ទី និងមនុស្ស៧នាក់ផ្សេងទៀតរងរបួស ដែលករណីនេះ បានកើតឡើងនៅក្នុងសាលាបច្ចេកទេសដុងបូស្កូ ក្រុម១៨ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។

ប្រភភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ សេង សារ៉ាត់ ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរប្រធានផ្នែកជាងក្រឡឹង មានទីលំនៅ ស្នាក់នៅផ្ទះជួលក្រុម10 ភូមិ3 សង្កាត់1 ក្រុងខេត្តព្រះសីហនុ ចំណែកអ្នករបួស ៧នាក់ទៀត ពុំស្គាល់អត្តសញ្ញានឡើយ ។
ព័ត៌មានបន្ថែម KBN នឹងរាយការណ៍ជូនបន្តទៀត ៕