ភាពយន្តទី ៧ ខ្មែរធ្លាក់ចុះស្ទើដល់ចំណុចសូន្យ

សិល្បៈ៖ ជាការពិតណាស់ចាប់តាំងពីដើមទសវត្សរ៍ ២០១០ មកដល់ចុងទសវត្សរ៍ ២០១៨ នេះគេសង្កេតឃើញសិល្បៈភាពយន្ត ទី៧ របស់ខ្មែរបានធ្លាក់ចុះយ៉ាងខ្លាំងស្ទើរតែបាត់បង់ដល់ចំណុចសូន្យ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏នៅមានផលិតកម្មមួយចំនួនបានសហការគ្នា ជាមួយស្ថានីយ៍ទូរទស្សន៍ផលិតភាពយន្តភាគ(ហៅថាល្ខោនទូទស្សន៍)ដើម្បីចាក់ផ្សាយបានយ៉ាងច្រើនផងដែរ។

ជាមួយគ្នានេះដែរ យើងបានជួបជាមួយលោក ជា វណ្ណា អ្នកដឹកនាំរឿងដែលមានបទពិសោធន៍ជាង ៣០ឆ្នាំមកហើយ ដែលកំពុងដឹកនាំក្រុមការងារបច្ចេកទេសថតនឹងក្រុមសិល្បករ សិល្បការិនី ថតភាពយន្តភាគបែបបុរាណរឿង《អាទិត្យវង្សា ស៊ីសុយាវង្ស》ដែលថតបាន ៧០ភាគរយហើយ ។ លោក ជា វណ្ណា បន្តថាការដែកថតភាពយន្តភាគបែបបុរាណនេះមានការលំបាកខ្លាំងណាស់ព្រោះត្រូវរកទីតាំងឆ្ងាយៗមួយវិញទៀតតម្រូវអោយតួសម្តែងនិយាយយកសម្លេងផ្ទាល់ ។

រឿង《អាទិត្យវង្សា ស៊ីសុយាវង្ស》ដែលថតបាន ៧០ភាគរយហើយខាងលើនេះ លោក ជា វណ្ណា បន្តថាការដែកថតភាពយន្តភាគបែបបុរាណនេះ មានការលំបាកខ្លាំងណាស់ ព្រោះត្រូវរកទីតាំងឆ្ងាយៗមួយវិញទៀត តម្រូវអោយតួសម្តែងនិយាយយកសំឡេងផ្ទាល់ ។

លោក ជា វណ្ណា តាមបទពិសោធន៍លោក បានដឹកនាំថតទាំងរឿងសម័យ និងរឿងបែបបុរាណបានជាង ១០០រឿងមកហើយ ។ ដូចជាដំបូងលោកដឹកនាំថតរឿង《កាត់ត្រើយមហាស្រណោះ》ដែលជាភាពយន្តខ្នាតធំ ១៦មីលីម៉ែត្រ ក្រោយមកដឹកនាំថតរឿង «អាជ័យមីគ្រត» «ឪពុកក្មេករើសកូនប្រសារ» «តេជោតំឌិន» និងរឿង «រាមតេជោយ៉ត» ដែលភាយន្តទាំងអស់នោះ ត្រូវបានទស្សនិកជនគាំទ្រយ៉ាងខ្លាំង ។

លោក ជា វណ្ណា បានឱ្យដឹងទៀតថា បន្ទាប់ពីបញ្ចប់រឿង «អាទិត្យវង្សា ស៊ីសុរិយាវង្ស» ចប់ លោកនឹងថតរឿងភាគបុរាណបន្តទៀតគឺ រឿង 《ពុទ្ធិសែននាងកង្រី》ប្រហែលចាប់ពី ៤០ ទៅ ៥០ភាគ ។ លោក បន្តថា ចប់រឿង «ពុទ្ធិសែននាងកង្រី» នឹងបន្តថតរឿង «ចៅប្រសារក្លែងក្លាយ»។ លោកក៏សំណូមពរដល់បងប្អូនប្រជាជនខ្មែរ មេត្តាជួយគាំទ្រសិល្បៈភាពយន្តអោយបានច្រើនកុះករផង ដើម្បីថែរក្សានឹងអភិវឌ្ឍន៍ភាពយន្តខ្មែរអោយរីកចំរើនឡើងវិញ ៕