ពីកម្មវិធី ព្យុះសំណាង នាំមហារង្វាន់កាន់តែក្ដៅគគុក រកឃើញអ្នកឈ្នះសប្ដាហ៍ទី៣

រង្វាន់! រង្វាន់! ឈ្នះ! ឈ្នះ! ធ្វើឲ្យកក្រើកឆាកតន្ត្រី A1 Concert ជាមួយការចែករង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី2 និងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះសប្ដាហ៍ទី3​ក្រោយស្នូរទះដៃអបអរសាទរដល់ការប្រគល់រង្វាន់សម្រាប់អ្នកឈ្នះសប្ដាហ៍ទី2 សំឡេងស្រែកហ៊ោក៏បានបន្លឺពេញឆាកតន្ត្រីជាមួយការចាប់ឆ្នោតរកអ្នកឈ្នះសប្ដាហ៍ទី3 ដោយរង្វាន់ធំ ម៉ូតូ Honda ZoomerX 1គ្រឿងត្រូវបានទៅឈ្មោះ LEE GEUNEG KI មកពីក្រុង ភ្នំពេញ និង រង្វាន់ទី 2 គឺ Galaxy S9+ 64GB ត្រូវបានទៅលើឈ្មោះ DI KY មកពីខេត្ត កំពង់សោម ជាមួយ ម្ចាស់ហាងលក់ទូរស័ព្ទ NIKA ST310 ដែលជាហាងលក់ទូរសព្ទ័មហាសំណាងទៅអ្នកឈ្នះដោយទទួលបាន រង្វាន់ Galaxy S9+ 64GB មួយរង្វាន់ផងដែរ ។

អ្នកឈ្នះរង្វាន់ធំ ម៉ូតូ Honda ZoomerX កាលពីសប្ដាហ៍ទី២ ដែលអញ្ជើញមកទទួលរង្វាន់ បានថ្លែងទាំងរំភើបរីករាយថា “នេះជាលើកទី១ហើយ ដែលខ្ញុំបានឈ្នះរង្វាន់ ហើយជារង្វាន់ធំទៀត…សប្បាយចិត្តមែនទែន សប្បាយរហូតមិនដឹងរកពាក្យអ្វីមកនិយាយបាន។ ចា៎ ឈ្នះពិត រង្វាន់ពិត!”
ចំណែកអតិថិជនដែលឈ្នះរង្វាន់ធំទី2 Galaxy S9+ 64GB ក៏សំដែងសប្បាយរីករាយដែរថា “សប្បាយចិត្ត សប្បាយចិត្តខ្លាំងហ្មង…គ្រាន់តែគេប្រកាសឈ្មោះ ដឹងថាឈ្នះរង្វាន់ ខ្ញុំលោតកញ្ឆែងផ្អើលគេផ្អើលឯងពេញផ្ទះហ្មងហើយគ្រប់គ្នានៅផ្ទះ ក៏សប្បាយដូចខ្ញុំដែរ។ ខ្ញុំសូមអរគុណមែនទែន ដល់ក្រុមហ៊ុនសាមសុងដែលបានបង្កើត មហាសំណាងនេះ ”

លោក ជា សុជាតិ បានមានប្រសាសន៏ថា « ក្នុងឱកាសប្រគល់រង្វាន់ធំម៉ូតូ Honda ZoomerX និង Samsung Galaxy S9/S9+ 64GB ជូនអ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៍ទី 2 ហើយក៏បានធ្វើការថ្លែងអំណរគុណដល់ទំនុកចិត្ត និងការគាំទ្ររបស់អតិថិជន ទាំងអស់ចំពោះផលិតផលសាមសុង – ហើយក្រុមហ៊ុនក៏នឹងសន្យាបន្តផ្តល់ ជូននូវផលប្រយោជន៍ផ្សេងៗ និងភាពរីករាយក្នុងការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន ។ ទន្ទឹមនឹងនេះ ក៏សូមចូលរួមអមអរសាទរចំពោះអ្នកឈ្នះទាំងអស់នៅក្នុងសប្តាហ៍ទី3នេះផងដែរ »។
សូមរំលឹកផងដែរថា នេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី3 របស់កម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ក្នុងចំណោមឱកាសចំនួន 6 ដងរៀងរាល់ថ្ងៃអាទិត្យក្នុងកម្មវិធី A1 Concert ផ្សាយផ្ទាល់ពីទូរទស្សន៏ MYTV ។ ការចាប់រង្វាន់ ដ៏រភើបរំជួលចិត្តនេះ នៅសល់3 លើកទៀតដូច្នោះអតិថិជន ទាំងអស់នៅតែមានឱកាសទទួលបានសំណាងឈ្នះមហារង្វាន់ ពីសាមសុងមានដូចជា ម៉ូតូ Honda Zoomer X, ទូរស័ព្ទ Samsung Galaxy S9+,ទូរស័ព្ទ Samsung Galaxy J6 , ទូរទស្សន៏ Samsung TV 32” និង ធុងបាស Harman Speaker ។ ហើយនូវមានរង្វាន់បន្ថែមចំពោះអតិថិជន ភ្លាមៗរាល់ការទិញ Samsung Galaxy S9|S9+ ដូចជា ការបញ្ចុះតម្លៃ $50, ធុងបាស JBL, ឆ្នាំងសាក Wireless, ស្រោមទូរស័ព្ទ LED, និងរង្វាន់ផ្សេងៗជាច្រើនទៀត។
ជាថ្មីម្ដងទៀត សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់ប្រចាំសប្ដាហ៍ទី៣។ សម្រាប់អតិថិជនដែលមិនទាន់បានឈ្នះ សូមបន្តព្យាយាម ជាមួយរង្វាន់ពិត ឈ្នះពិត ពីកម្មវិធី ព្យុះសំណាង នាំមហារង្វាន់។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!

ខាងក្រោមជាឈ្មោះម្ចាស់សំណាងសប្តាហ៏ទី3 ក្នុងកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ៖
១/ រង្វាន់ម៉ូតូ Honda Zoomer X 1គ្រឿងបានទៅលើឈ្មោះ LEE GEUNG KI
២/ រង្វាន់ ទូរស័ព្ទ Samsung Galaxy S9+ 1គ្រឿង បានទៅលើឈ្មោះ DI KY
៣/ រង្វាន់ Samsung Galaxy J6 2គ្រឿងបានទៅលើឈ្មោះ VIN និងឈ្មោះ គីមសេង
៤/ រង្វាន់ទូរទស្សន៏ Samsung TV 32” 3គ្រឿងបានទៅលើឈ្មោះ យ៉ែម តុលា ឈ្មោះ OU SENG LIN និងឈ្មោះ គល់ចន្ធូ
៥/ រង្វាន់ធុងបាស Harman Speaker 5គ្រឿងបានទៅលើឈ្មោះ ឌី តុលា ឈ្មោះ វ៉ា ម៉ារី
ឈ្មោះ ឆន ប៊ុនថេន ឈ្មោះ JIA YI JIANG និង ឈ្មោះ ជា ហួត