ជួយថែរក្សា! ស្កូបព្រះបរមរតនៈកោដ្ឋ មានឆ្លាក់ព្រះឆាយាល័ក្ខណ៍ព្រះអង្គពេលឡើងសោយរាជ្យលើកទី១​ នៅជាប់ព្រំប្រទល់ខ្មែរ-ឡាវ

ថ្មីៗនេះមានការចែកចាយពេញបណ្តាញសង្គមបង្ហាញនូវរូបភាព ស្កូបព្រះបរមរតនៈកោដ្ឋ ដែលបានកសាងកសាងនៅឆ្នាំ១៩៦៤​។ ដោយស្កូបនេះមានទីតាំងនៅបុរីអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានចម្ងាយប្រមាណ៦គីឡូម៉ែត្រ ពីព្រំប្រទល់រវាងប្រទេសកម្ពុជា និងឡាវ។ មានកម្ពស់ប្រមាណ ៤ម៉ែត្រ និងមានឆ្លាក់ព្រះឆាយាល័ក្ខណ៍សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ កាលពីពេលដែលព្រះអង្គឡើងសោយរាជ្យជាលើកដំបូងនៅឆ្នាំ១៩៤១ ព្រមទាំងបែរទៅទិសទាំង ៤ ផងដែរ។

នេះបើយោងតាមការលើកឡើងរបស់ហ្វេសប៊ុកផេក ក្រុមព្រះសូរិយា បាននិយាយថា៖ “ស្នាមប្រវត្តិសាស្រ្តកម្រមានណាស់​ ហើយទីនេះគួរតែជាទីកន្លែងប្រវត្តិសាស្រ្តដ៏សំខាន់ដែលគួរតែរក្សានិងរៀបចំអោយបានល្អសមរម្យ​ សម្រាប់មរតកបេតិកភណ្ឌ​ ទេសចរណ៍​ និង​ ការគោរព។​ សូមអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធមេត្តាជួយការពារ​ ជួសជុលរក្សានិងផ្សព្វផ្សាយផង ដោយក្តីគោរពពី​ ក្រុមព្រះសុរិយា៕