សូមបងប្អូនកុំប្រហែសឲ្យសោះ! ទុកម៉ូតូក្រៅផ្ទះភ្លេចខ្លួន ត្រូវលោកបងចោរកាច់កម៉ូតូយកទៅបានសម្រេច ពេលនេះកំពុងប្រកាសស្វែងរក

បច្ចុប្បន្ននេះ ជនខិលខូចចេះតែកើនឡើងរាល់ថ្ងៃ បើទោះបីជាមានការខំប្រឹងអន្តរាគមន៍ពីសំណាក់សមត្ថកិច្ចសឹងគ្រប់ច្រកល្ហកក៏ដោយ។ តួយ៉ាងដូច កាលពីព្រឹកយ៉ថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ កើតមានករណីចោរកាច់សោរកម៉ូតូមួយគ្រឿង យកទៅបានសម្រេច ខណៈនេះម្ចាស់ម៉ូតូកំពុងចេញមុខប្រកាសស្វែងរកម៉ូតូរបស់ខ្លួន​ រួមទាំងដាក់ពាក្យបណ្ដឹងទៅខាងប៉ូលីសផងដែរ។

ជាក់ស្ដែង ម្ចាស់ម៉ូតូរូបនេះ បានរៀបរាប់ពីរឿងហេតុទៅលើបណ្ដាញហ្វេសប៊ុកឲ្យគ្រប់គ្នាបានដឹងថា៖ «ម៉ូតូខ្ញុំត្រូវបានចោរ២នាក់ កាច់សោរ.កយកទៅបាត់ វេលាម៉ោងជាង5ព្រឹក។ បើមិត្តភិក្តិបងប្អូនណាម្នាក់បានឃើញម៉ូតូដែលមានស្លាកលេខ 1FT 7496 សូមជួយប្រាប់ដល់រូបខ្ញុំបាទ/នាងខ្ញុំផង។ លេខទំនាក់ទំនង 098 999 137 សូមអរគុណ។ ទីតាំងកើតហេតុៈ ភូមិថ្មគោល សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ ខ្ញុំសង្ឃឹមថា ប៉ូលីសសមត្ថកិច្ច នៅតំបន់កើតហេតុខាងលើ និងជួយជ្រោមជ្រែងនៅក្នុងរឿងហេតុនេះ អរគុណ»៕