ដល់ស្រុកខ្មែរភ្លាម OPPO Find X ប៉ាវបានទីផ្សារយ៉ាងក្រាស់ក្រែល

កំពូលទូរសព្ទឆ្លាតវៃ OPPO Find X របស់ OPPO បានមកដល់ប្រទេសកម្ពុជាហើយ។ ទើបតែលេចមុខជាផ្លូវការលើទីផ្សារប្រទេសកម្ពុជានៅថ្ងៃទី៥ ខែសីហានេះ តែOPPO Find X បានផ្ដល់ភាពភ្ញាក់ផ្អើល និងភាពទាក់ទាញគួរឲ្យកត់សម្គាល់ ដោយសង្កេតឃើញថា ចំនួនលក់ចេញមានការកើនជាលំដាប់ លើសពីការំពឹងទុករបស់ក្រុមហ៊ុន។ មានអតិថិជនជាច្រើនបានមករងចាំទទួលយកFind Xដែលខ្លួនបានធ្វើការកម្ម៉ង់នៅតាមហាងទូរស័ព្ទនានា ហើយមកទល់ពេលនេះគឺមានហាងលក់ទូរស័ព្ទជាច្រើនដ៏បានដាច់ស្តុកផងដែរ ក៏កំពុងតែធ្វើការកម្ម៉ង់បន្ថែមពីខាងក្រុមហ៊ុនOPPOផងដែរ។

ដូចពាក្យដែលគេធ្លាប់បាននិយាយអីចឹង! របស់ដែលមើលឃើញលើអ៊ីនធឺណិតជាច្រើនរយដង មិនស្មើនឹងបានកាន់ក្នុងដៃដោយផ្ទាល់ម្ដងឡើយ។ ពេលដែលអ្នកកាន់ OPPO Find X ក្នុងដៃ អ្នកនឹងមានអារម្មណ៍ហាក់បីដូចជាកាន់គ្រាប់ពេជ្រខៀវដ៏ធំមួយនៅក្នុងដៃអីចឹង ព្រោះថារូបរាងរបស់ទូរសព្ទកំពូលមួយនេះ រចនាឡើងយ៉ាងប្រណិត ពន្លឺចែងចាំងស្ទើរគ្រប់ជ្រុងនៃទូរសព្ទ។ នេះជាចំណុចទាក់ភ្នែកមួយដែលទូរសព្ទដទៃទៀត មិនទាន់មានដូចនៅឡើយទេ គិតត្រឹមផ្នែករចនានៃរូបរាង។

ចំណុចពិសេសរបស់កំពូលស្មាតហ្វូនចុងនេះមានត្រង់ផ្ទៃអេក្រង់ពេញ រួមជាមួយមុខងារកាមេរ៉ា Pop-up បង្កប់នៅខាងក្នុងតួម៉ាស៊ីន។ Find X ក៏នឹងប្រែក្លាយជាស្មាតហ្វូនរចនាបថអេក្រង់កោង ហើយមានកាមេរ៉ាភ្លោះក្រោយ ទំហំ 20MP+16MP។ Find X មានថាមពលថ្ម ៣៧៣០ mAh។ កាមេរ៉ាមុខទំហំ 25MP លាយឡំអេក្រង់ធំដល់ ៦,៤ អ៊ីញ ប្រភេទ AMOLED។ ទូរសព្ទដែលបញ្ជាក់ពីភាពទាន់សម័យរបស់អ្នកមួយនេះ មាន ២ ពណ៌គឺBordeaux Red និងGlacier Blue ហើយត្រូវបានលក់ក្នុងតម្លៃ៨៩៩ដុល្លានៅទីផ្សារប្រទេសកម្ពុជា៕

ប្រភព៖ Khmer Note