OPPO F9 គ្រាន់តែបើកលក់ថ្ងៃដំបូងធ្វើឲ្យកក្រើកទីផ្សារទូទាំងកម្ពុជា

មិនបាច់រង់ចាំយូរទៀតទេ ចាប់ពីថ្ងៃនេះទៅប្រិយមិត្តអាចរកទិញបាននូវ OPPO F9 នៅគ្រប់ហាងទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា។ មានអ្វីភ្ញាក់ផ្អើលសម្រាប់ការបង្ហាញវត្តមាន របស់OPPO F9 លើទីផ្សារកម្ពុជា?

ស្ថិតក្នុងតម្លៃ ៣៣៩ ដុល្លារអាមេរិក OPPO F9 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន។ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ជាថ្ងៃបើកលក់ជាផ្លូវការរបស់ម៉ូដែលសំខាន់ប្រចាំឆ្នាំរបស់OPPO ហើយក៏ជាថ្ងៃកំណត់ដែលអតិថិជនដែលបានកម្ម៉ង់ទុកមុនដើម្បីទទួលយកម៉ូដែលOPPO F9នេះផងដែរ។ យើងសង្កេតឃើញគ្រប់ហាងទូរស័ព្ទស្ទើរតែទាំងអស់សុទ្ធតែមានភ្ញៀវមកយ៉ាងច្រើនកុះករ អ្នកខ្លះបានមករងចាំតាំងពីព្រឹកដើម្បីឆាប់ទទួលបានទូរស័ព្ទទៅប្រើ។ ដោយសារហេតុផលនេះ មានហាងទូរស័ព្ទជាច្រើនជូបនូវបញ្ហាដាច់ស្តុក ខ្វះទូរស័ព្ទជូនដល់អតិថិជន។

ជួបជាមួយម្ចាស់ហាងមួយរូបនៅក្រុងភ្នំពេញ លោកស្រីបានបង្ហើបប្រាប់ឲ្យដឹងថា៖ ក្រុមហ៊ុនOPPOចេញទូរស័ព្ទF9 នេះមក ពិតជាត្រូវចិត្តអ្នកប្រើប្រាស់មែនទែន ព្រោះអតិថិជនចូលចិត្តទូរស័ព្ទដែលមានអេក្រង់ពេញ ថ្មខ្លាំងហើយសាកឆាប់ពេញ RAMទំហំធំដើម្បីងាយស្រួលលែងហ្គេម ជាពិសេសនោះគឺតម្លៃសមរម្យ ដូច្នេះគ្រាន់តែOPPO F9 នេះ ចេញភ្លាម ពួកគាត់ក៏មកទិញភ្លាមតែម្តង។

រីឯកញ្ញា សោភា ដែលជាអតិថិជនដែលបានមកជាវ OPPO F9 បាននិយាយថា កញ្ញាតាមដាន OPPO F9 ច្រើនដងមកហើយតាមអ៊ីនធឺណិតអំពីថ្ងៃចេញលក់របស់វា ព្រោះកញ្ញាជាអ្នកចូលចិត្តថតរូបនិងសែលហ្វី មួយថ្ងៃៗចាំតែថ្ងៃចេញលក់ ហើយថ្ងៃនេះគ្រាន់តែប្រកាសលក់ភ្លាម កញ្ញាដើររកទិញភ្លាម។ កញ្ញាបន្តថា សម្រាប់អ្នកចូលចិត្តលេងអ៊ីនធឺណិតច្រើនដូចរូបនាង OPPO F9នេះហើយដែលសាកសមបំផុត ព្រោះវាសាកថ្មបានលឿន ដូចនេះអារឿងអស់ថ្មទូរស័ព្ទនោះលែងជាបញ្ហាទៀតហើយ។

ខុសពីកញ្ញា សោភា លោកពូថេងដែលបានអញ្ចើញមកជាវទូរសព្ទនៅម្តុំផ្សារដើមគរបានប្រាប់ថា លោកមិនសូវជាយល់ដឺងច្រើនពីទូរស័ព្ទដៃនោះទេ តែប្រពន្ធរបស់លោកស្រលាញ់ទូរស័ព្ទម៉ាកOPPOនេះណាស់ គ្រាន់តែបានឃើញគេចាក់ស្ពតពាណិជ្ជកម្មលើទូរទស្សន៍ភ្លាម ប្រពន្ធលោកពូប្រាប់ថាចង់បាន។ ពេលនោះលោកពូបានមករកទិញ OPPO F9ពីហាងភ្លាម តែខាងហាងប្រាប់ថាទូរស័ព្ទមិនទាន់មកដល់ទេ ទាល់តែថ្ងៃទី៦ខែកញ្ញាបានមកដល់។ ដោយចង់ឲ្យប្រពន្ធសប្បាយចិត្ត លោកពូក៏បានធ្វើការកម៉្មង់នូវOPPO F9នេះមួយគ្រឿងទុក។ លោកពូបន្តថា ពីរថ្ងៃទៀតជាថ្ងៃកំណើតរបស់ប្រពន្ធលោកហើយ លោកពូនឹងយកទូរស័ព្ទនេះទៅsurprise ប្រពន្ធរបស់លោក មិនដឹងគាត់នឹងសប្បាយចិត្តយ៉ាងណាទេ។

ទូរសព្ទម៉ូដែលចុងក្រោយ OPPO F9 មួយនេះមាន ២ ពណ៌សម្រាប់ជ្រើសរើស គឺ ក្រហម (Sunrise Red) និងខៀវ (Twilight Blue) ហើយផ្ទៃខាងក្រោយមានពណ៌ប្រដេញ (Gradient) នៅពេលចាំងពន្លឺ នឹងឃើញក្រឡារាងស្រទាប់ផ្កាឈូក។ បន្ថែមពីនេះ អេក្រង់រាងតំណក់ទឹក (Water Drop Screen) ទំហំ ៦,៣អ៊ីញ កម្រិត FULL HD+ ពិតជាអាចទាក់ចិត្តទាំងការមើលអ៊ីនធឺណិត លេងហ្គេម និងមើលវីដេអូ។

បើនិយាយពីកម្លាំងនៃថាមពលថ្មវិញគឺខ្លាំងអស្ចារ្យ OPPO F9 បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន VOOC សាក ៥ នាទី និយាយបាន ២ ម៉ោង ក្រោមកម្លាំងថ្ម 3500mAh។ OPPO F9 កម្លាំងម៉ាស៊ីនបំពាក់ដោយ Chip MTK P60, GPU Mali G72, CPU Octa-Core, RAM 6GB, ROM 64GB អាចលេងហ្គេម និងមើលវីដេអូដោយមិនចាំបាច់បារម្ភនឹងបញ្ហារអាក់រអួលឡើយ។ ចាំអង្កាលទៀត? តោះ! ទៅយកកាដូពី OPPO F9 ចាប់ពីថ្ងៃនេះតទៅ!

ប្រភព៖ Khmer Note