ស្មានមិនដល់ថា ទីបំផុតនៅថ្ងៃនេះ ងួន ចាន់ដេវីដ ប្រកាសដើរចេញពីហង្សមាស

សិល្បៈ៖ ជារឿងដ៏ភ្ញាក់ផ្អើលមួយមុននេះ ដោយតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស ងួន ចាន់ដេវីដ ប្រកាសចាកចេញពីផលិតកម្ម ។
គេសង្កេតឃើញថា មួយរយៈខ្លីចុងក្រោយនេះ ងួន ចាន់ដេវីដ ហាក់ដូចជាស្ងប់ស្ងាត់ចេញបទចម្រៀង ដែលធ្វើឱ្យអ្នកគាំទ្ររង់ចាំជាមួយចម្ងល់ផងដែរ ។ យ៉ាងណាមិញ នេះជាការបញ្ជាក់យ៉ាងច្បាស់ពីសំណាក់ម្ចាស់បទ «ញីកែងជើង» ដើម្បីឱ្យអ្នកគាំទ្រអស់ចម្ងល់ថា លោកបានចាកចេញពីផលិតកម្មរស្មីហង្សមាស ធ្វើជាតារាចម្រៀងឯករាជ្យ និងចង់ទទួលបានបទពិសោធន៍ថ្មី ។

ងួន ចាន់ដេវីដ បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន យ៉ាងដូច្នេះថា «DIT-WAY is now an Independent Singer. ខ្ញុំបានចាកចេញដោយជំហរជាអ្នកចម្រៀងឯករាជ្យ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារឆ្ពោះទៅកាន់បទពិសោធន៍ថ្មីដើម្បីចែករំលែកទៅកាន់អ្នកគាំទ្រជាទីស្រលាញ់ទាំងអស់គ្នា ។ សូមជួយ subscribe official YouTube channel របស់ខ្ញុំដើម្បីទទួលបានបទចម្រៀងថ្មីថ្មីពីខ្ញុំ» ៕
សហការី KBN