គួរ​ឲ្យ​ស្ដាយ​! បើ​ប្តូរ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ទៅ​ជា​សាលា​ឯកជន

ភ្នំពេញ ៖ ខណៈ​នេះ​កំពុង​មានការ​ផ្សាយ​ផ្ទាល់ ស្រប់​ពេល​គ្រូបង្រៀន និង​សិស្ស​វិទ្យាល័យ ព្រះ​ស៉ី​សុវត្ថិ​នាំ​គ្នា​តវ៉ា ចំពោះ​ការ​ដក​លោកនាយក​សាលា​ចេញ នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ។

ការ​កើត​ទុក​មិន​សុខចិត្ត ពី​សំណាក់​លោកគ្រូ អ្នកគ្រូ នៃ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ពេល​ឮដំណឹង​ថា ថ្ងៃស្អែក​នេះ នឹង​ត្រូវ​ដក​លោក មូល ស៊ុ​យ​ហេង នាយក​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ចេញ​ហើយ ។ ការ​តវ៉ា​នេះ ដោយ​មាន​លោកគ្រូ​អ្នកគ្រូ ប្រមាណ​១៤៧​នាក់ បាន​ផ្ដិត​មេដៃ​តវ៉ា​ប្រឆាំង​ដាច់ខាត នូវ​ការ​ដក​លោកនាយក​សាលា​នៃ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ដ៏​ចំណាស់​មួយ​នេះ ។

បើតាម​អ្នកគ្រូដែលចូលរួមតវ៉ានេះ​បានអោយ​ដឹង​ថា ការ​ដក​នេះ គឺ​ដោយសារ​ដាក់​បញ្ចូល​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ទៅ​ជា​សាលា​ជំនាន់​ថ្មី ដែល​ហៅ​កាត់ NGS ។ ការ​ដាក់​បញ្ចូល​នេះ ប្រៀប​ដូច​ជា​ធ្វើ​អោយ​វិទ្យាល័យ​មួយ​នេះ ​ទៅ​ជា​សាលា​ឯកជន​ទៅ​វិញ​ ៕