ទស្សនាសកម្មភាព តារាស្រី Yaya និង Nathaphon Temirak រាំបួងសួងយ៉ាងស្រស់ស្អាត ក្នុងពិធីសម្ពោធរឿង «ព្រះម៉ែនាគី ២»

ថៃ៖ ថ្មីៗនេះ តារាស្រីថៃពីរដួង គឺ Yaya និងNathaphon Temirak បានជួបគ្នានៅក្នុងឱកាសថ្មីមួយទៀតនោះគឺ នៅក្នុងពិធីរាំបួងសួងននៅខាងមុខលោកគ្រូតាស៊ីសុខជូ និងលោកយាយស៊ីបាក់ផុមម៉ា ដើម្បីបើកសម្ពោធរឿង Naki 2 ព្រះម៉ែនាគី ២ ដែលកាលពីវគ្គមុនទទួលបានការគាំទ្រខ្លាំង មិនទាំងក្នុង និងក្រៅប្រទេសឡើយ ហើយ រឿង Naki 2 នេះនឹងចាប់បញ្ចាំងតាមរោងកុន នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ ។

នៅក្នុងពិធីខាងលើនោះដែរ អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋថៃដែលមានជំនឿភ្ញាក់ផ្អើលនោះ គឺខណៈពេលកំពុងធ្វើបទសម្ភាសន៍ជាមួយតារាទាំងពីរដួងខាងលើ ស្រាប់តែភ្លើងបានដាច់តែម្ដង ដូចនេះប្រជាពលរដ្ឋនៅខេត្តឧត្តថានី កាន់តែជឿស៊ុបទៅលើបារមីព្រះម៉ែនាគ ដែលគេជឿថា កំពុងមានមានជីវិតរស់នៅតាមដងទន្លេមេគ្គងនៅភាគខាងជើងនៃប្រទេសថៃ ៕

ដកស្រង់ពី៖ សារព័ត៌មាន KBN
ប្រភព៖ khaosod