បុកស្លាប់ហើយរត់ ជាប្រពៃណីរបស់អ្នកបើកបរមិនគោរពច្បាប់មួយចំនួនធំ ជាពិសេសរថយន្តធំៗតែម្ដង

ភ្នំពេញ៖ បុរសម្នាក់កំពុងតែជិះម៉ូតូធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែមានបុរសម្នាក់ទៀតបានបើករថយន្តស្ទូចជ្រុលទៅបុកពីក្រោយ ហើយកិនពីលើ បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ ដែលហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ទុលមុខនិងភោជនីយដ្ឋានផ្ទះស្រាបៀរ ផ្លូវ២១៧ ភូមិឬស្សី ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

សពជនរងគ្រោះមានឈ្មោះ ណេត វណ្ណេត ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូម៉ាក ហ្ស៊ូមម័រ ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1BG 1597 ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បានជិះម៉ូតូម៉ាកស្កុបពី ពណ៌សលាយទឹកក្រូច ធ្វើដំណើរតាមផ្លូវ ២១៧ក្នុងទិសដៅ ពីត្បូងទៅជើង ។

ខណៈមកដល់ចំនុចកើតហេតុ ផ្លូវស្ទះ ព្រមទាំងមាន ភ្លើងស្តុបផងនោះ ក៏ស្រាប់តែមានបុរសម្នាក់ទៀតបើករថយន្តស្ទូច ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ធ្វើដំណើរក្នុងទិសដៅស្របគ្នា បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យមានអ្នកដួលចូលក្រោមរថយន្ត ហើយរថយន្តកិនអូសពីលើ បណ្តាលឱ្យរងរបួសបាក់ភ្លៅខាងស្តាំ រយះចេញខ្លាញ់មកក្រៅ ។

ភ្លាមៗនោះដែរ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅគ្លិនិក សួគ៌ា ដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក ខណៈពេលសង្គ្រោះបានរយៈពេល ២ម៉ោងកន្លះ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង ។

ដោយឡែករថយន្តបង្កវិញ នៅពេលបង្កគ្រោះថ្នាក់ហើយ គឺមិនបានឈប់ដោះស្រាយនៅនិងកន្លែងកើតហេតុនោះទេ គឺបានព្យាយាមបើករថយន្តរត់គេចជិត១គីឡូម៉ែត្រ មកដល់ ជិតនិងវត្ត ផ្លូវចូលទៅកន្លែងចាក់សំរាមចាស់ ទើបអ្នកបើកបរ បានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចកិច្ចជំនាញ់ក្រុង បានចុះទៅធ្វើការវាស់វែង រថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ចំនែកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចធ្វើលិខិតប្រគល់ឱ្យរថយន្តដឹកយកទៅតម្កល់ទុក នៅវត្តទឹកថ្លាដើម្បីស្វែងរកសាច់ញាតិបងប្អូនមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕