៩ចំណុច ដែល Galaxy Note 9 វ៉ាដាច់ iPhone Xs Max តែម្តង

កាលពីចុងខែសីហា ក្រុមហ៊ុន Samsung បានបញ្ចេញកំពូលស្មាតហ្វូនរបស់ខ្លួននោះគឺ Galaxy Note 9 ដែលជាអាវុធខ្លាំងសម្រាប់វាយលុកទីផ្សារ។ ហើយថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Apple ក៏បង្ហាញកំពូលស្មាតហ្វូនរបស់ខ្លួនផងដែរ គឺ iPhone Xs, Xs Max និង Xr។ ទាំង iPhone Xs Max និង Galaxy Note 9 គឺសុទ្ធតែជាស្មាតហ្វូនលំដាប់កំពូលនៅលើទីផ្សារបច្ចុប្បន្ន ឥឡូវយើងមកមើលចំណុចមួយចំនួន ដែល Galaxy Note 9 មានប្រៀបជាង iPhone Xs Max៕

1. អង្គផ្ទុកទិន្នន័យបន្ថែមខាងក្រៅ:
Galaxy Note 9 អាចបន្ថែមមេម៉ូរីកាត (Micro SD) បានរហូតទៅដល់512GB ប៉ុន្តែ iPhone Xs Max មិនមានឡើយ។
2. សាកថ្មលឿន: ការសាកថ្មល្បឿនលឿនសម្រាប់ Apple មានតាំងពីជំនាន់ iPhone X មកម៉្លេះ ប៉ុន្តែមិនមានមកស្រាប់នៅក្នុងប្រអប់ឡើយ គឺតម្រូវឲ្យអ្នកប្រើប្រាស់ទិញឆ្នាំសាកល្បឿនលឿននោះបន្ថែម ចំណែកឯការសាកថ្មល្បឿនលឿនចំពោះ Samsung វិញ មានតាំងពីឆ្នាំ២០១៥មកម្ល៉េះ ហើយសម្រាប់ Note 9 អាចសាកថ្មល្បឿនលឿនបានទាំងមានខ្សែ និងឥតខ្សែថែមទៀតផង ដោយឆ្នាំងសាកល្បងលឿនមានខ្សែមានស្រាប់ក្នុងប្រអប់មិនបាច់ពិបាកទិញថែមឡើយ។
3. ប្រព័ន្ធកាត់បន្ថយកម្តៅ Cooling system: ទូរស័ព្ទណាក៏ដូចទូរស័ព្ទណាដែរ ឲ្យតែចុចយូរនឹងតែងឡើងកំដៅដូចគ្នា ប៉ុន្តែ Note 9 វិញមានប្រព័ន្ធកាត់បន្ថយកម្តៅ Cooling System ទោះម៉ាស៊ីនប្រឹងរត់យ៉ាងក៏កំដៅមិនឡើងខ្លាំងដែរ ចំណែកឯ iPhone Xs Max វិញមិនមានប្រព័ន្ធនេះឡើយ។
4. ប៊ិច S Pen: បើនិយាយពីប៊ិច S Pen វិញគឺ Note 9 ស៊ីដាច់ Xs Max តែម្តង ដោយសារតែវាត្រូវបានបន្ថែមមុខងារច្រើនជាងមុន ហើយប៊ិចជំនាន់ថ្មីនេះមានទាំង Bluetooth អាចប្រើសម្រាប់ថតរូបបានថែមទៀតផង។
5. កាមេរ៉ា: ទាំង Note 9 និង Xs Max មានកាមេរ៉ាភ្លោះដូចគ្នា តែ Note 9 ប្រើបច្ចេកវិទ្យា dual aperture (F1.5) អាចថតនៅទីងងឹតបានភ្លឺ និងច្បាស់ជាង Xs Max ដែលប្រើបច្ចេកវិទ្យា single aperture (F1.8) ។
6. Samsung Dex: Galaxy Note 9 មិនត្រឹមតែជាស្មាតហ្វូនឆ្លាតវៃទេ តែវាអាចក្លាយខ្លួនទៅជាកុំព្យួទ័រចល័តបានទៀតតាមរយៈកម្មវិធី Samsung Dex ដែលអាចគ្រប់គ្រងការងារបានយ៉ាងស្រួល ចំណែកឯ iPhone Xs Max វិញនៅមិនទាន់មានបច្ចេកវិទ្យានេះនៅឡើយទេ។
7. រន្ធដោតកាស: បើទោះបីជាចំណុចនេះវាមិនសំខាន់ណាស់ណា ប៉ុន្តែសម្រាប់អ្នកនិយមសាកថ្មបណ្តើរស្តាប់តន្ត្រីបណ្តើរ ចំណុចនេះនៅតែជាបញ្ហាចោទ។ ចឹងហើយ Note 9 នូវតែជាជំរើសដ៏ល្អ។
8. ប្រព័ន្ធសុវត្ថិភាព: ចាប់តាំងពី Apple បោះបង់ Home Button ហើយប្តូរមកប្រើអេក្រង់លាតសុទ្ធមក គឺប្រព័ន្ធសុវត្ថិភាពស្កែនក្រយ៉ៅក៏លែងមាននៅលើ iPhone ទៀតផងដែរ ដោយប្រើតែការស្គែនមុខតែមួយប៉ុណ្ណោះ។ ចំណែកឯ Galaxy Note 9 វិញអាចស្កែនក្រយ៉ៅដៃក៏បាន ស្កែនមុខក៏បាន ស្កែនភ្នែកក៏បាន។
9.ថាមពលថ្មៈ
Galaxy Note9 បំពាក់ថ្មទំហំ4000mAh ចំណែក iPhone Xs Max បំពាក់ថ្មត្រឹមតែទំហំ3400mAhតែប៉ុណ្ណោះ។
ចំពោះតម្លៃវិញនោះ Galaxy Note9 មានតម្លៃត្រឹមតែ$929 ហើយ iPhone Xs Maxមានតម្លៃមិនក្រោម$2000 ពេលចូលទីផ្សារក្នុងស្រុកដំបូង។
ទាំងអស់នេះហើយអាចបញ្ជាក់បានថាស្មាតហ្វូនមួយណាមានសម្ថតភាពខ្ពស់និងសាកសមឲ្យសម្រាប់លោកអ្នកប្រើប្រាស់ប្រចាំថ្ងៃ។