ស្មានមិនដល់ទឹកចិត្តឪពុកស្រឡាញ់កូនខ្លាំងដល់ថ្នាក់នេះសោះ ហ៊ានសម្លាប់មនុស្ស ព្រោះតែគេធ្វើបាបកូនខ្លួន (វីដេអូ)

ចិន៖ ឪពុកម្នាក់ បានធ្វើឃាតក្មេងប្រុសម្នាក់រហូតដល់ស្លាប់យ៉ាងអណោចអធ័មនៅក្នុងសាលារៀនមួយកន្លែងស្ថិតនៅភាគខាងកើតប្រទេសចិន ហើយមូលហេតុ ព្រោះតែជនដៃដល់ខឹងខ្លាំងដែលក្មេងប្រុសរងគ្រោះបានធ្វើបាបកូនស្រីរបស់គាត់ ដោយវាយទៅលើភ្នែករបស់នាង ។

ក្មេងរងគ្រោះពុំឱ្យស្គាល់អត្តសញ្ញាណឡើយ ដឹងត្រឹមមានអាយុ ១០ឆ្នាំ ត្រូវបានជនដៃដល់ប្រើកាំបិតចាក់ជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។
មុនកើតហេតុ បន្ទាប់ពីក្មេងប្រុសរងគ្រោះបានធ្វើបាបទៅលើកូនស្រីរបស់ជនដៃដល់ហើយនោះ ម្ដាយឪពុករបស់ក្មេងរងគ្រោះក៏បានទៅសូមទោសជនដៃដល់រួចហើយ ប៉ុន្តែដោយសារមិនទុកចិត្តខ្លាចកូនស្រីត្រូវគេធ្វើបាបទៀតនោះ ជនដៃដល់ក៏បានទៅដល់សាលារៀន ហើយធ្វើសកម្មភាពចាក់សម្លាប់ទៅលើក្មេងរងគ្រោះតែម្ដង ។

ក្រោយធ្វើសកម្មភាព ជនដៃដល់ពុំបានរត់ទៅណាឡើយ គឺនៅអង្គុយជក់បារីនៅចំពោះសាកសពក្មេងរងគ្រោះតែម្ដង រហូតទាល់តែប៉ូលិសទៅចាប់ខ្លួន យកទៅដោះស្រាយតាមច្បាប់ ៕
សហការី KBN
ប្រភព៖ morning-news