នារីអាកាសចរណ៍របស់ Air Asia ម្នាក់ ស្អាតខ្លាំងពេកដល់ថ្នាក់ភ្ញៀវលួចថត បង្ហោះលើហ្វេសប៊ុក ឥលូវនេះកំពុងតែល្បី

បរទេស៖ កាលពីពេលថ្មីៗនេះ សម្រស់របស់នារីអូតេស្តរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ម្នាក់បានក្លាយជាប្រធានបទក្ដៅគគុកនៅលើបណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីមានអ្នកដំណើរម្នាក់បានលួចថតរូបនាង និងបង្ហោះដោយរៀបរាប់ថា «តម្លៃសំបុត្រគូរឱ្យពេញចិត្ត រួមទាំងរូបភាពគួរឱ្យជាប់ចិត្តថែមទៀត តើមានអ្វីគួរឱ្យរិះគន់» ។

ក្រោយពីមានការបង្ហោះខាងលើនេះ មានមនុស្សជាច្រើនបានស៊ែបន្តគ្នា ព្រទាំងព្យាយាមស្គាល់អត្តសញ្ញាណនារីអូតេស្តរូបនោះ ហើយទីបំផុតគេក៏បានស្គាល់ថា នាងមានឈ្មោះ Mabel Goo ជនជាតិម៉ាឡេស៊ី ក្រោយមកមានការស៊ែរអំពីគណនី Twitter របស់នាងយ៉ាងច្រើន ជាពិសេសប្រុសៗយើងតែម្ដង ៕
សហការី KBN
ប្រភព៖ kapook