ល្ខោនហ៊ី ជោគជ័យ ក្នុងការសម្តែងនៅកោះពេជ្រ​ យប់មិញនេះ

(ភ្នំពេញ)៖ ល្ខោនប្រពៃណីហ៊ីរបស់ចិន ដែលមានវ័យចំណាស់មួយ ហើយក៏ជាល្ខោនត្រូវបានចុះបញ្ជូលជាបេតិកភណ្ឌ័វប្បធម៌អរូបីរបស់ពិភពលោក នឹងនៅមានវត្តមានដំបូងនៅកម្ពុជា ដែលនឹងចាប់សម្តែងជូនទស្សនាជាសាធារណៈ នៅមហោqស្រពកោះពេជ្រ​ ក្នុងគោលបំណងដើម្បីអបអរខួប ៦០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិននោះ​ គឺទទួលបានភាពជោគជ័យគួរអោយគត់សំគាល់។

មានបងប្អូនប្រជាលពលរដ្ឋកូនខ្មែរកាត់ចិន​ និងជនជាតិចិន​ ជាកូនបានទៅចូលរួមទស្សនា​ ការសម្តែងល្ខោនហ៊ីចិន​ ដែលសម្តែងរឿង​ “ពស់សពស់ខៀវ​”​ ដោយប្រមូលម្តុំដោយក្រុមល្ខោនល្បីឈ្មោះ​ នាទីក្រុងប៉េកាំងផ្ទាល់តែម្តង។ គឺសង្កេតឃើញថា​ មានការចូលរួមទស្សនាការសម្តែងច្រើន។

គួរំលឹកផងដែរថា​ កន្លងមកប្រធានមន្ទីរល្ខោនប៉េកាំង លោក Lin En Jie បានបញ្ជាក់ថា​ នៅក្នុងប្រទេសចិន ល្ខោនចិន ត្រូវបានគេចាត់ទុកថា ជាត្បូងដ៏មានតម្លៃក្នុងវប្បធម៌របស់ចិន ហើយការជ្រើសយកល្ខោនប្រពៃណីហ៊ីចិនមកសម្តែងនេះ គឺដោយសារល្ខោននេះ ជាប្រភេទល្ខោនចំណាស់ជាងគេ១ របស់ចិន ដែលមានអាយុកាលជិត ២០០ឆ្នាំមកហើយ ហើយល្ខោននេះ ក៏ត្រូវបានចុះបញ្ជូលជាបេតិកភណ្ឌ័វប្បធម៌អរូបីរបស់ពិភពលោកផងដែរ។

លោកបន្ថែមថា ការសម្តែងលើកនេះរួមមាន៖ Bai She Zhuan, Dang Ma, Ba Wang Bie Ji, Zhan Ma Chao, Da Zhi Shang Fen, Qing Shi Shan, Xiao Yan, Shi Qian Tou Ji, និងGui Fei Zui Jiuជាដើម។
លោកបានបន្តថា នៅក្នុងសន្និសីទនេះដែរ ក៏មានបង្ហាញនូវវត្តមានរបស់តួរសម្ដែងសំខាន់ៗ ដែលនឹងត្រូវចូលរួមក្នុងការសម្ដែងហ៊ីនេះផងដែរ ដោយក្នុងនោះក៏មានវត្តមានរបស់ លោក Li Hong Tu សម្ដែងតួ Xu Xian នៅក្នុងរឿង ពស់ស (Bai She Zhuan) គឺជាតារាសម្តែងជួរមុខគេបង្អស់ នៃមហោស្រពប៉េកាំង ហើយគាត់ជាប្រធានក្រុម Mei Lanfang ដែលបានឈ្នះពានរង្វាន់ វិចិត្រករឆ្នើមបំផុតនៅអាស៊ីផងដែរ។

ក្នុងទិវាឯករាជ្យជាតិនេះ ក្រុមហ៊ុន Awesome Investment Group និង Awesome Entertainment បានផ្ដល់ជូនសំបុត្រចូលមើលល្ខោនហ៊ីចិនដោយឥតគិតថ្លៃ។ ការសម្ដែងចាប់ផ្តើមពីម៉ោង 20:00 ថ្ងៃទី 9 និង ថ្ងៃទី 10 ខែវិច្ឆិកា។

សូមជម្រាបថា​ ល្ខោនប្រពៃណីហ៊ីរបស់ចិននេះ មានការចូលរួមសម្តែង​ ដោយក្រុមល្ខោន Mei Lang Fang មកពីទីក្រុងប៉េកាំង ដោយការសម្តែង នឹងចាប់ផ្តើមពីថ្ងៃទី៨ ដល់១០ ខែវិច្ឆិកា នៅមហោស្រពកោះពេជ្រ វេលាម៉ោង ៧យប់តទៅ ហើយការសម្ដែងនេះ ស្ថិតក្រោមកិច្ចសហការគ្នារវាង ក្រុមហ៊ុន Awesome Global Investment Group និងក្រុមហ៊ុនល្ខោន Mei Lang Fang៕