វិធីសាស្រ្តថ្មីក្នុងការធ្វីឲ្យអាជីវកម្មរីកចម្រើនតាមរយៈការលេង LEGO® SERIOUS PLAY®

ក្រុមហ៊ុន Solidus ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអភិវឌ្ឍន៌ម៉ាកយីហោទីផ្សារ ការផ្សព្វផ្សាយពាណិជ្ជកម្ម សេវាផ្តល់ប្រឹក្សាអាជីវកម្ម ឥឡូវនេះបានត្រៀមរួចរាល់ដើម្បីណែនាំនូវសេវាកម្មថ្មីមួយទៀតមកកាន់ទីផ្សារប្រទេសកម្ពុជា។ ក្រុមហ៊ុន Lego គឺជាក្រុមហ៊ុនដែលគេទទួលស្គាល់ជាពិភពលោក មានដើមកំណើតពីប្រទេសដាណឺម៉ាក ដែលជាក្រុមហ៊ុនលក់ប្រដាប់ប្រដារក្មេងលេងដ៏ល្បីល្បាញ មានដូចជា ផលិតដីឥដ្ឋ និងឧបករណ៍តភ្ជាប់ធ្វើពីប្លាស្ទិក ដែលរបស់លេងទាំងអស់នោះបានក្លាយជាវីធីសាស្រ្តថ្មីមួយ ដែលគេឲ្យឈ្មោះថា Lego Serious Play (LSP) ដែលត្រូវបានយកមកប្រើប្រាស់និងអនុវត្តន៌ដើម្បីសម្របសម្រួលក្នុង កម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលផ្សេងៗនាពេលបច្ចុប្បន្ន។

ដំណើរការនៃការលេង Lego Serious Play (LSP) នេះគឺជួយឲ្យអ្នកលេងអាចបញ្ចេញនូវការគិតរបស់ពួកគាត់ចេញមកក្រៅ និងអាចបញ្ចេញនូវភាពច្នៃប្រឌិតដែលជាផលប្រយោជន៍ដល់ក្រុមហ៊ុនទៀតសោត។

អស់ជាច្រើនទសវត្សន៍មកហើយ ប្រដាប់ប្រដារក្មេងលេង LEGO® បានជម្រុញឲ្យកុមារកសាងនូវក្តីសុបិន្តរបស់ពួកគេ។ ដូចគ្នាផងដែរ វិធីសាស្រ្ត LSP នេះបានស្វែងយល់ថាមនុស្សពេញវ័យក៏អាចកសាងចក្ខុវិស័យរបស់ពួកគេ និងអាចពិភាក្សាអំពីយុទ្ធសាស្រ្តនាពេលអនាគតសម្រាប់អាជីវកម្មរបស់ពួកគេផងដែរ។ បន្ទាប់ពីបានសាកល្បងអស់រយៈពេលជាង ២០ឆ្នាំ នៅជុំវិញពិភពលោកទាំងស្ថាប័ន និងក្រុមហ៊ុន រាប់ទាំង NASA, Google, Toyota, និង សកលវិទ្យាល័យ Harvard បានប្រើវិធីនេះដើម្បីប្រមូលគំនិត និងដំណោះស្រាយរាល់បញ្ហាដែលពួកគេជួបប្រទះក្នុងអាជីវកម្មរបស់ពួកគេ។

អស់រយៈពេលជាង ៦ខែកន្លងមកនេះលោក Yusuke Morotomi គឺជាដៃគូពាណិជ្ជកម្មក្រុមហ៊ុន Solidus និងជានាយកប្រតិបត្តិការ បាននៅចាកចេញពីប្រទេសកម្ពុជា ដើម្បីសិក្សា និងខិតខំប្រឹងប្រែងអនុវត្តវិធីសាស្រ្ត LSP ក្នុងការសម្របសម្រួលសិក្ខាសិលាបណ្តុះបណ្តាល និងកិច្ចប្រជុំមួយចំនួន។ ដោយសារទទួលបានការបណ្តុះបណ្តាលជាមួយគ្រូជំនាញរបស់ LSP គឺលោក Per Kristiansen ដែលជាជនជាតិដាណឺម៉ាក នៅឯទីក្រុងសៀងហៃ ទើបធ្វើឲ្យ លោក Yusuke ត្រូវបានទទួលស្គាល់ជាអ្នកសម្របសម្រួល LSP ផ្លូវការដ៏ចំណានម្នាក់។ លោកក៏បានដុះខាត់ជំនាញរបស់លោក នៅទីកន្លែងកំណើតរបស់លោក នៅ Kumamoto ប្រទេសជប៉ុន តាមរយៈសិក្ខាសិលាបណ្តុះបណ្តាលជាច្រើន។ ហើយថ្ងៃនេះផងដែរ លោកក៏បានអនុវត្តពីវិធីសាស្រ្តទាំងនេះ ជាមួយនឹងក្រុមការងារ Solidus របស់លោកផ្ទាល់ ដើម្បីរកឲ្យឃើញពីគំនិតអាជីវកម្មរបស់ពួកគេ តាមរយៈអនុវត្តវិធីសាស្រ្ត LEGO® SERIOUS PLAY® នេះផងដែរ។

ដូចដែលទស្សនវិទូក្រិច លោកប្លាតូបាននិយាយថា «អ្នកអាចរៀនពីមនុស្សម្នាក់បានតាមរយៈការលេងក្នុងរយៈពេលមួយម៉ោង ជាជាងរៀនពីមនុស្សម្នាក់រយៈពេលមួយជីវិតតាមការសន្ទនាជាមួយគ្នា។

វិធីសាស្ត្រសម្របសម្រួលដោយប្រើ LEGO® ដើម្បីជួយបុគ្គលិកហ៊ាននិយាយពីគំនិតរបស់ពួកគេ ដែលពួកគេគិតថានឹងមិនអាចទៅរួច។ ការតភ្ជាប់រវាងដៃ និងចិត្ត ដូចដែលគេបានហៅថាការតភ្ជាប់ប្រព័ន្ធប្រសាទទៅនឹងដៃ បានបើកផ្លូវមួយថ្មីដើម្បីទទួលបានចំណេះដឹងរបស់អ្នក។ វាបានផ្តល់នូវទំនុកចិត្តដល់ក្រុមការងារម្នាក់ៗដើម្បីចូលរួមចែករំលែកពីគំនិតរបស់ពួកគេ មិនថាអ្នកបង្ហាញពីចំណាប់អារម្មណ៍ឬអត់ទេ អ្នកនឹងត្រូវនិយាយ និងរកឃើញពីពិភពលោកថ្មីមួយដែលឋិតក្នុងខួរក្បាលរបស់អ្នក។
សិក្ខាសិលាបណ្តុះបណ្តាលនេះ នៅពេលដែលត្រូវបានអនុវត្តម្តងហើយម្តងទៀត នឹងត្រូវដាក់ឱ្យដំណើរការដល់អតិថិជននៅឯរាជធានីភ្នំពេញ។ ហើយនាពេលឆាប់ៗនេះ នឹងពង្រីកទៅដល់ សាលារៀន សាកលវិទ្យាល័យ អង្គការក្រៅរដ្ឋាភិបាលនានានៅក្នុងប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលផងដែរ ។

ហេតុអ្វីបានជាវិធីសាស្រ្តនេះជោគជ័យគឺដោយសារ៖
– ការតភ្ជាប់រវាងដៃនិងចិត្ត ដោយប្រើដៃទាំងពីរបើកខួរក្បាលទាំងសងខាង
– ការលេងដែលអនុញ្ញាត្តិឱ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថា គំនិត របស់ ពួកគេ ត្រូវបានឮ
– មានលក្ខណៈសប្បាយបែបកម្សាន្ត និង បង្កើតសកម្មភាពមិត្តភាព
សម្រាប់ក្រុមដែលមានចំណាប់អារម្មណ៍ពីការរៀនអំពីវិធីសាស្រ្ត Lego Serious Play អាចទំនាក់ទំនងទៅ លោក Yusuke Morotomi ផ្ទាល់ តាមរយៈ អ៊ីម៉ែល៖ yusuke@solidusasia.com

ប្រភព៖ Khmer Note