ឡួយអស់ស្ទះ! Galaxy A9 បានមកដល់កម្ពុជាថ្ងៃនេះហើយ! ការទន្ទឹងរង់ចាំបានមកដល់ហើយ!!!

ភ្នំពេញថ្ងៃទី ១៩ ខែវិចិ្ឆកា ឆ្នាំ២០១៨៖ Galaxy A9 ស៊េរី 2018 អនុភាពដ៏អស្ចារ្យនៃស្មាតហ្វូនកំពូលកាមេរ៉ាទាំង៤ បានបង្ហាញខ្លួនក្នុងប្រទេសសកម្ពុជាហើយ!

ការរចនាឡើងកប់! ទាំងស្អាត ទាំងស្លីម មើលទៅកាលីប ទាន់សម័យ ស័ក្កិសមជាមួយអ្នកប្រើប្រាស់សម័យថ្មី ជាពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូប ព្រោះថាសមត្ថភាពរបស់វាប្រៀបបាននឹងកាមេរ៉ាដ៏ឆ្នើមមួយ។ និយាយទៅ ឃើញហើយដឹងតែចង់បានតែម្តង! ជាមួយជម្រើសពណ៌ដ៏ស្រស់ស្អាត និងពេញនិយមបំផុតគឺ ពណ៌ខៀវ ពណ៌ផ្កាឈូក និង ពណ៌ខ្មៅ។ សម្រាប់តម្លៃវិញ ត្រឹមតែ 559$ តែប៉ុណ្ណោះ! ចឹងកុំបង្អង់យូរទៀត រួសរាន់ឡើង មកធ្វើជាម្ចាស់របស់ស្មាតហ្វូនកំពូលកាមេរ៉ាមុនដំបូងគេបង្អស់។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៏ថា “ក្នុងឆ្នាំ ២០១៨នេះ ក្រុមហ៊ុនសាមសុង ទទួលបានជោគជ័យផ្ទួនៗ ព្រោះតែសាមសុងតែងតែស្វែងរកបច្ចេកវិទ្យាដែលថ្មី ហើយប្លែក ចម្លែកអារម្មណ៍ ជូនដល់អតិថិជនរបស់ខ្លួនជានិច្ច។ ជាក់ស្តែង ដូចជា Galaxy A9 ស៊េរី 2018 នេះចឹង យើងចាត់ទុកជាបងធំនៃត្រកូល Galaxy A ដោយសារតែ បទពិសោធន៍ថ្មីលើកំណែប្រែកាមេរ៉ា អមមកជាមួយសមត្ថភាពដ៏វិសេសវិសាល។ ដូច្នេះ សូមអតិថិជនរបស់សាមសុងទាំងអស់ អញ្ញើញមកទទួលយកបទពិសោធន៍ថ្មីស្រឡាងមួយនេះឲ្យបានគ្រប់ៗគ្នា”។

ខាងក្រោមជាសមត្ថភាពដ៏អស្ចារ្យនៃកាមេរ៉ាទាំង ៤គ្រាប់ និងលក្ខណៈសម្បត្តិរបស់ Galaxy A9៖

១. ចំនុចពិសេសរបស់ Galaxy A9 បានបំពាក់កាមេរ៉ាក្រោយ4គ្រាប់។ ដោយគ្រាប់ទីមួយខាងលើគេ ជាប្រភេទ Ultra-Wide Angle Len មានទំហំ 8.0MP មាន aperture f/2.4 មានសមត្ថភាពក្នុងការផលិតផ្ទៃរូបភាពបានទូលាយក្នុងទំហំមុំ 120 ដឺក្រេ, គ្រាប់ទីពីរជាប្រភេទ Telephoto Len មានទំហំ 10MP មាន aperture f/2.4 ជាលែនពង្រីកដែលមានសមត្ថភាពពង្រីកប្លង់រូបភាពបានពីរដង (2x optical zoom), គ្រាប់ទីបីជាលែនគោល (Main Camera Len) មានទំហំ 24MP មាន aperture f/1.7 មានសមត្ថភាពធ្វើអោយផ្ទៃរូបភាពមានភាពភ្លឺច្បាស់បែបធម្មជាតិដូចអ្វីដែលយើងបានឃើញ ហើយវាក៏មានសមត្ថភាពស្រូបពន្លឺបានខ្លាំងផងដែរ។ដើម្បីផ្តល់អោយការថតរូបនៅទីតាំងខ្សោយពន្លឺបានច្បាស់ និងមានស្នាមអ៊ុចៗ តិចតួចបំផុត ជាមួយបច្ចេកវិទ្យា pixel re-mosaic algorithm។ សម្រាប់គ្រាប់ទីបួន គឺជាលែនជំនួយប្រភេទ Depth Sensor មានទំហំ 5.0MP មាន aperture f/2.2 ដោយវាធ្វើការជាមួយកាមេរ៉ាគោលក្នុងការផលិតសាច់រូបភាពអោយកាន់តែមានភាពច្បាស់ បន្ថែមកម្រិតពណ៌ និងកម្រិតពន្លឺអោយបានច្បាស់ដិតល្អ ហើយជាពិសេសមានតួរនាទីសំខាន់ជាមួយនឹងមុខងារ(Live Focus) និង Bokeh Effect ដែលធ្វើអោយរូបភាពដែលផ្តិតចេញមកពិតជាមានភាពទាក់ទាញខ្លាំងបំផុត។ មិនត្រឹមតែប៉ុណ្ណោះ កាមេរ៉ាទាំងបួនគ្រាប់របស់ Galaxy A9 (2018) មានសមត្ថភាពក្នុងការផលិតសាច់វីដេអូបានដល់កម្រិត FHD (1080×2220) ព្រមទាំងមានកាមេរ៉ាខាងមុខសម្រាប់ថតសែលហ្វីទំហំធំដល់ទៅ 24MP ជាមួយមុខងារថតរូបដ៏សម្បូរបែប។

២. លក្ខណៈទូរទៅ៖ Galaxy A9 មានបំពាក់នូវ RAMទំហំ 6GB មេម៉ូរីទំហំ 128GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB។ កាន់តែងាយស្រួលជាមួយទូរស័ព្ទដៃ ស៊ីម2 លោកអ្នកមិនចាច់ចំណាយលុយលើការទិញទូរស័ព្ទច្រើន។ ម្យ៉ាងវិញទៀត អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។ ជាមួយល្បឿនដំណើរការដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។ បើនិយាយពីកម្លាំងថ្មគឺមានរហូតដល់ 3,720mAh។ រីឯឆ្នាំងសាកថ្មវិញ គឺប្រភេទ Fast Charging (USB type C)។ បន្ថែមពីនេះទៀត មានភ្ជាប់មកនូវមុខងារស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)។ លោកអ្នករីករាយនឹងការស្តាប់តន្រ្តីយ៉ាងពិរោះនៅពេលប្រើប្រាស់ជាមួយកាសត្រជៀកដែលមានបទពិសោធន៍សំលេង Dolby Atmos ។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ចើញមកកាន់ហាងទំនើបសាមសុងនិងដេប៉ូចែកចាយណាមួយដែលនៅជិតលោកអ្នកបំផុតឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 203 232។