ឈ្នះៗ ឈ្នះរង្វាន់ជាច្រើនពី OPPO នាឱកាសបុណ្យអុំទូកនេះ

ក្នុងឱកាសដែលប្រទេសកម្ពុជាកំពុងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី ២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន OPPO ក៏មានការត្រៀមខ្លួនផ្ដល់សំណាងជាច្រើនដល់អតិថិជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនផងដែរ។

ស្ថិតក្នុងឱកាសនៃការអបអរព្រះរាជពិធីបុណ្យអុំទូកនេះដែរ ប្រេនទូរស័ព្ទស្មាតហ្វូនដែលកំពុងទទួលការគាំទ្រពីសំណាក់អតិថិជនកម្ពុជានោះ គឺក្រុមហ៊ុន OPPO ក៏មានរៀបចំកម្មវិធីសប្បាយៗ ដោយមានការលេងហ្គេម និងការចាប់រង្វាន់ជាច្រើននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ OPPO។

“កម្លាំងទូកងលឿនខ្លាំង ប្រៀបដូចកម្លាំង VOOC!” ជាពាក្យស្លោកសម្រាប់ការលេងហ្គេមនៅលើទំព័រហ្វេសប៊ុក OPPO ក្នុងន័យចូលរួមលើកទឹកចិត្តដល់កីឡាករប្រណាំងទូកងប្រចាំខេត្តរបស់លោកអ្នកនាឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ។ ដើម្បីទទួលបានសំណាងឈ្នះរង្វាន់ទូរស័ព្ទ OPPO F9 និងរង្វាន់លើកទឹកចិត្តជាច្រើនទៀតពីក្រុមហ៊ុន OPPO លោកអ្នកអាចចូលទៅមើលឬស្វែងរកព័ត៌មានពិស្ដារពីការលេងហ្គេម (ពីថ្ងៃទី១៨ ដល់ ២៣ វិច្ឆិកា) នេះបាន នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ OPPO។

ក្រៅពីការលេងហ្គេមនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ OPPO មក ខាងក្រុមហ៊ុនក៏នៅមានការតាំងពិព័រណ៍នៅស្តង់របស់ខ្លួនផងដែរ នាទីក្រុងកោះពេជ្រ រយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា។ តាមរយះការរចនារូបភាពនៃស្តង់របស់OPPO អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺរូបភាពទូរស័ព្ទថ្មីដែលមានឈ្មោះថា R17 Pro តើនេះជាម៉ូដែលថ្មីដែលក្រុមហ៊ុនOPPOនឹងយកមកប្រទេសកម្ពុជាដែរឬយ៉ាងណា?

លោកអ្នកអាចអញ្ជើញមកចូលរួមទស្សនាពិព័រណ៌ និងផលិតផលជាច្រើនពីក្រុមហ៊ុន នៅស្ដង់ពិព័រណ៌ OPPO ផ្ទាល់តែម្ដង។ កុំឱ្យឱកាសល្អៗដែលនាំសំណាងដល់លោកអ្នកនេះ រំលងទៅឱ្យសោះ សូមចូលរួមលេងហ្គេមនៅទំព័រ ហ្វេសប៊ុកផ្លូវការរបស់ OPPO ទាំងអស់គ្នា ហើយចង់ដឹងថាម៉ូដែលថ្មីៗរបស់ OPPO មានភាពអស្ចារ្យប៉ុណ្ណានោះ សូមកុំភ្លេចទៅចូលរួមទស្សនាស្តង់ពិព័រណ៌របស់ OPPO នៅទីក្រុងកោះពេជ្រទាំងអស់គ្នាណា !!!

ប្រភព៖ Khmer Note