ពេជ្រ សោភាចេញវីឌីអូថ្មី Sweet កប់

តារាកំពុងទទួលបានប្រជាប្រិយភាពនិងជាតារាតំណាងក្រុមហ៊ុនOPPO អ្នកនាង ពេជ្រ សោភា ធ្វើការLive Videoថាខ្លួននឹងចេញវីឌីអូដ៏ពិសេសមួយសម្រាប់ទស្សនិកជនលើផេកផ្លូវការរបស់ក្រុមហ៊ុនOPPO ដែលជាវីឌីអូស្នេហារវាងអ្នកនាងជាអ្នកបំរើការងារនៅហាងកាហ្វេមួយកន្លែងនិងបុរសសង្ហាជាភ្ញៀវមកជាប្រចាំនោះបានចេញជាផ្លូវការហើយគឺនៅយប់ថ្ងៃទី31 មុនពេលឆ្លងឆ្នាំតែម្តង។

ពិតជាភ្ញាក់ផ្អើលមែនទែនពេលដែលបានទស្សនាវីឌីអូនោះហើយ មានហ្វេនគាំទ្រជាច្រើនបានចូលCommentលើវីឌីអូរ និងដូចជាអរគុណដល់ក្រុមហ៊ុនOPPOដែលខំធ្វើអ្វីដែលថ្មីសម្រាប់ទស្សនិកជន មិនថាផលិតផលទូរស័ព្ទរបស់ខ្លួនក៏ដូចជាជួយគាំទ្រទៅលើផ្នែកសិល្បៈផងដែរ។ បើយើងលម្អិតពីសាច់រឿងដែលមានចំណងជើងថាៈ Lock សោរបេះដូង ដែលជាវីឌីអូថ្មីនោះវិញគឺបង្ហាញអំពីនារីម្នាក់ដែលបានលួចស្រលាញ់លើបុរសម្នាក់ តែមិនហ៊ានសារភាពអ្វីទាំងអស់ បានត្រឹមតែចង់ឃើញមុខគេនិងលួចថតគេប៉ុណ្ណោះ អារម្មណ៏នេះវាពិតជាពិបាកខ្លាំងហើយ មានតែអ្នកឆ្លងកាត់អារម្មណ៍នោះទេទើបយល់។ ទោះជាយ៉ាងណាក្នុងសាច់រឿងនោះក៏បានបង្ហាញថាបុរសនោះក៏មានចិត្តលើអ្នកនាងវិញផងដែរ និងបានផ្តល់ជាកាដូយ៉ាងពិសេសទៅនាងទៀតគឺOPPO F9 Jade Green ដែលជាពណ៌ថ្មីមានចំនួនកំណត់របស់ក្រុមហ៊ុនOPPOដែលទើបមានលក់លើទីផ្សារផងដែរ។

បើតាមរយៈវីឌីអូនេះក្រុមហ៊ុនOPPOគឺបានធ្វើវីឌីអូនេះដើម្បីអបអរឆ្នាំថ្មី និងចង់បង្ហាញអំពីពណ៌ថ្មីF9 Jade Green របស់ខ្លូន។ គួររំលឹកផងដែរពណ៌ថ្មីនៃម៉ូដែលថ្មីរបស់F9 ត្រូវបានគេចាត់ទុកថានិមិត្តរូបនៃភាពបរិសុទ្ធ ភាពទន់ភ្លន់ និងមានក្តីសង្ឃឹម ប្រកបដោយក្ដីស្រឡាញ់ ថែមទាំងត្រូវបានគេចាត់ទុកថាជាថ្មការពារដោយសារតែវាអាចទប់ទល់នឹងថាមពលអវិជ្ជមានដែលនៅជុំវិញអ្នកទៀតផង ហើយវាត្រូវបានរចនាស្រោបស៊ុមពណ៌មាស និងមានពណ៌បៃតងថ្មី ដែលពណ៌នេះប្រៀបដូចជាត្បូងមរកតអ៊ីចឹង។ ជាពិសេសទៅទៀតរាល់ការជាវ OPPO F9 គិតចាប់ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងទទួលបានបណ្ណធានាលើអេក្រង់ដែលមានសុពលភាព ៦ ខែ គិតចាប់ពីថ្ងៃដែលបានជាវ។ ប្រសិនបើអេក្រង់មានការបែកបាក់ឬខូចខាត អតិថិជនអាចប្រើបណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្តូរយកអេក្រង់ថ្មីបានចំនួនមួយដង ដោយមិនគិតថ្លៃពី OPPO SERVICE CENTER។

ត្រលប់មកវិញវីឌីអូថ្មីនេះពិតជាទទួលបានការគាំទ្រយ៉ាងច្រើន និងមានហ្វេនសុំអោយចេញភាគបន្ត ក៏ដូចជាបទចម្រៀងពេញ Lock សោរបេះដូងទៀតផង។
តោះពេលនេះមកតាមដានទស្សនាវីឌីអូថ្មីរបស់ពេជ្រ សោភា ទាំងអស់គ្នាៈ

រឿង៖ Lock សោរបេះដូង

អ្វីដែលលោកអ្នកទន្ទឹងរង់ចាំបានមកដល់ហើយ វីឌីអូបែបស្នេហាយុវវ័យដែលជាចំណងដៃរបស់ក្រុមហ៊ុន​ OPPO និងអ្នកនាង ពេជ្រ សោភា សម្រាប់ជាកាដូឆ្នាំថ្មីឆ្នាំសកល 2019 ចង់ដឹងថាតើវីឌីអូនេះពិសេសយ៉ាងណានោះ សូមតាមដានទស្សនាទាំងអស់គ្នា🤩រឿង៖ Lock សោរបេះដូងសម្តែងដោយ៖ ពេជ្រ សោភា និង ហៃ ប៉ោហុងដឹកនាំដោយ៖ Noly ✅សូមចូលទៅកាន់ Link នេះដើម្បីមើលតាមរយៈYoutube និងជួយ Subscribe ម្នាក់មួយផងណា៖ https://youtu.be/8lcO6ppsxN8✅រក្សាសិទ្ធដោយក្រុមហ៊ុន OPPO#Lock_សោរបេះដូង#OPPO_Selfie_Expert_And_Leader

Posted by OPPO on Monday, 31 December 2018

ប្រភព៖ Khmer Note