កម្មវិធីអបអរឆ្លងឆ្នាំថ្មី ២០១៩ របស់ស្រាបៀរថៃហ្គ័រ ទទួលបានភាពជោគជ័យ និងការចាប់អារម្មណ៍ខ្លាំង

រាជធានីភ្នំពេញ៖ ​​កាលពីយប់ថ្ងៃទី ៣១ ​ខែធ្នូ​ ឆ្នាំ ​​២០១៨ ស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីអបអរឆ្លងឆ្នាំថ្មី ២០១៩ នៅ Pub Street ក្រុងសៀមរាប និង Le Moon Terrace Bar នៅរាជធានីភ្នំពេញ ចាប់ពីម៉ោង ៦ ល្ងាចរហូតដល់យប់ជ្រៅ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

កម្មវិធីឆ្លងឆ្នាំថ្មីរបស់ស្រាបៀរថៃហ្គ័រ ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានមនុស្សចូលរួមច្រើនពេញទីតាំងទាំងពីរ ដែលបានប្រព្រឹត្តធ្វើឡើងទៅស្របពេលជាមួយគ្នា នៅតាមទីតាំងនីមួយៗខាងលើ ដែលមានការចូលរួមសម្តែងពីសំណាក់ឌីជេ និងតារាល្បីៗជាតិ និងអន្តរជាតិដូចជាឌីជេល្បីប្រចាំប្រទេសថៃកញ្ញា Riviere, ឌីជេ Cathrin មកពីប្រទេសថៃ, ឌីជេវ័យក្មេងស្រស់សោភាកញ្ញា Rose Candy, ឌីជេល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាលោក Nick , ពិធីកររូបរាងស្រស់សង្ហាលោក Yaro​​ និងលោក ​Jimmy ។

ជាមួយនឹងបទចំរៀងពិរោះរណ្តំ សាច់ភ្លេងកន្ត្រាក់អារម្មណ៍ ក្បាច់រាំរស់រវើក និងសម្លេងហ៊ោ កញ្ជ្រៀវនិងការរាប់ថយក្រោយរបស់អ្នកចូលរួម បានញ៉ាំងបរិយាកាសនៃពិធីជប់លៀងឆ្លងឆ្នាំរបស់ស្រាបៀរ Tiger ឱ្យរឹតតែអធឹកអធម និងពោរពេញដោយអត្ថន័យ។ អ្នកចូលរួមទាំងអស់បានរីករាយនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះពេញមួយរាត្រី ព្រមទាំង បានក្រេបរសជាតិដ៏ឆ្ងាញ់ពិសាមិនអាចបំភ្លេចបានរបស់ស្រាបៀរថៃហ្គ័រ ជាពិសេសអ្នកចូលរួមកម្មវិធី មានឱកាសឈ្នះរង្វាន់ឆ្នាំថ្មីពីស្រាបៀរថៃហ្គ័រទៀតផង។

ស្រាបៀរថៃហ្គ័រ ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់ខ្ពស់ ដែលមានលក់នៅក្នុងបណ្តាប្រទេសចំនួន 70 តែងនាំមកជូនលោកអ្នកនូវព្រឹត្តិការណ៍សប្បាយរីករាយ និងមិនអាចបំភ្លេចបាន ហើយនៅមានព្រឹត្តិការណ៍ និងកម្មវិធីពិសេសជាច្រើនទៀតក្នុងពេលឆាប់ៗនេះ។

ចំពោះសកម្មភាពឆ្លងឆ្នាំ​ ២០១៩ ក្នុងកម្មវិធីពិសេសរបស់ស្រាបៀរថៃហ្គ័រ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ : HYPERLINK “http://www.facebook.com/TigerBeerKH” www.facebook.com/TigerBeerKH។



សូម​ពិសា​ថៃហ្គ័រដោយ​ការទទួលខុសត្រូវ​