Tiger Street Football Festival 2019 មណ្ឌលតាកែវ ប្រកួតយ៉ាងស្វិតស្វាញ មិនចាញ់មណ្ឌលក្រុងព្រះសីហនុ

ខេត្តតាកែវ៖ ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 វគ្គជម្រុះមណ្ឌលទី២នៅផ្សារបុរីរស្មី ទីរួមខេត្តតាកែវ ដែលមាន៣២ក្រុមចូលរួមប្រកួតនោះ គឺពិតជាជក់ចិត្ត និងស្វិតស្វាញ មិនចាញ់មណ្ឌលដទៃនោះទេ បើទោះបីជានេះជាទពិសោធន៍ដំបូងសម្រាប់អ្នកខេត្តតាកែវក៏ដោយ ។

សម្រាប់ការប្រកួតនេះក្រុមនីមួយៗសុទ្ធតែមានបំណង់ចង់ដណ្តើមយកជ័យជម្នះដើម្បីទទួលបានរង្វាន់យ៉ាងច្រើនពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដោយជើងឯកប្រចាំមណ្ឌលតាកែវនេះទទួលបាន ១០០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ១០កេស លេខ២ ទទួលបាន៥០០ដុល្លារស្រាបៀរថៃហ្គ័រ១០កេស លេខ៣ បាន៣០០ដុល្លារស្រាបៀរថៃហ្គ័រ៥ កេស និងលេខ៤ ទទួលបាន ១៥០ ដុល្លារ និងស្រាបៀរថៃហ្គ័រ ៥ កេសផងដែរ ។

ទន្ទឹមនឹងនេះក្រុមទាំងអស់សុទ្ធតែចង់ក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់របស់ខ្លួនដើម្បីអាចទទួលបានសិទ្ធិទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្របន្តទៀតនៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ និងទី ១៧ ខែមីនា ២០១៩ ខាងមុខនេះ និងជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldinho ខណៈមណ្ឌលថ្មីមួយនេះជ្រើសរើសយកជើងខ្លាំងតែ៤ក្រុមប៉ុណ្ណោះ ។

អ្វីដែលកាន់តែអស្ចារ្យនោះគឺកម្មវិធីប្រគំតន្រ្តីកាន់តែធំជាងមុនឆាកតន្រ្តីកាន់តែទំនើប ភ្លើងពណ៌ចម្រុះ នឹងមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជារួមមាន លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា លោក ដួង វីរៈសិដ្ឋ កញ្ញា វី ឌីណែត លោក ឃុន វុត្ថា និងឌីជេ Maily កាន់តែរំភើបកាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ចំពោះអ្នកទស្សនា។

សូមបញ្ជាក់ថា មណ្ឌលតាកែវនេះគឺជាលើកដំបូងដែលក្រុមការងារ Tiger Street Football Festival 2019 បានមករៀបចំការប្រកួតដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡា ក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ បានបង្ហាញនូវទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗ នៃការប្រកួត។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

ចំពោះសកម្មភាពប្រកួតនៃក្រុមនីមួយៗ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH។
ពិសាដោយការទទួលខុសត្រូវ