ធ្វើចឹងបានទៀត! ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានកឺកឺ ប៉ុន្មាននាក់ ក្រាលភួយអង្គុយជុំគ្នា លេងបៀរ បានទៀត…

ភ្ញាក់ផ្អើលខ្លាំង ដោយសារតែឃើញរូបភាពពីរសន្លឹក ដែលត្រូវបានគេលួចថតនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ បង្ហាញឲ្យឃើញពីសកម្មភាពរបស់បុរសប៉ុន្មានដែលអ្នកថតថាជាជនជាតិចិន កំពុងតែអង្គុយជុំគ្នាក្រាលភួយ លេងបៀរ នៅក្នុងព្រលានតែម្តង។ ការបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះធ្វើឲ្យអ្នកលេងហ្វេសបុកមានការរិះគន់ជាខ្លាំង និងមានការបញ្ចេញមតិរាងៗខ្លួនផងដែរ។ នៅក្នុងរូបភាពមិនបានដឹងថាក្រោយពេលដែលពួកគេបានជុំគ្នាលេងបៀរនោះ មន្ត្រីព្រលានបានមកហាមឃាត់ឬធ្វើការព្រមាន ឬអត់ទេ។ តែយ៉ាងណាមិញ បងប្អូនអ្នកលេងហ្វេសបុក មិនចង់ឃើញសកម្មភាពបែបនេះកើតមានក្នុងព្រលានអន្តរជាតិរបស់កម្ពុជាទេ។ ប្រភពរូបភាព៖ Prince Ruby