គ្រាន់តែទទួលដំណឹងថា មានក្មេងស្រីម្នាក់ទៀតកើតជំងឺមហារីកភ្នែកភ្លាម លោកឧកញ៉ា ហ៊ុន ជា ចាត់ចែងក្រុមការងារឲ្យទៅយកប្អូនស្រីមកព្យាបាលភ្លែតតែម្តង

កាលពីសប្តាហ៍កន្លងទៅ លោកឧកញ៉ា ហ៊ុន ជា បានធ្វើការជួយសង្គ្រោះជីវិតក្មេងស្រីកំសត់ម្នាក់ ដែលបានកើតជំងឺមហារីកភ្នែក ដោយរូបលោក និងក្រុមការងារបានចុះទៅទទួលក្មេងស្រីកំសត់ពីខេត្តកំពង់ចាម ដើម្បីធ្វើដំណើរភ្នំពេញទទួលការពិនិត្យ និងព្យាបាលជំងឺនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។បន្ទាប់ពីបានជួយសង្គ្រោះក្មេងស្រីកំសត់រូបនេះហើយ ស្រាប់តែពេលថ្មីៗនេះ លោកឧកញ៉ាទទួលបានដំណឹងថា មានក្មេងស្រីម្នាក់ទៀតមានជំងឺមហារីកនេះដែរកំពុងរស់នៅយ៉ាងលំបាកនៅខេត្តកំពង់ស្ពឺ ហើយលោកឧកញ៉ាក៏បានចាត់ចែងក្រុមការងារឲ្យទៅទទួលប្អូនស្រីមកពិនិត្យ និងព្យាបាលជំងឺភ្លាមតែម្តង។

យោងតាមការបញ្ជាក់របស់លោកឧកញ៉ានៅលើបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា៖ “ខ្ញុំទេីបតែទទួលបានដំណឹងថាមានកុមារីម្នាក់ទៀតហេីយដែលមានជម្ងឺមហារីកភ្នែក(ដូចកុមារីម្នាក់ថ្ងៃមុន) ដែលបច្ចុប្បន្នរស់នៅខេត្តកំពង់ស្ពឺ ។ ហេីយពេលនេះខ្ញុំបាទក៏បានអោយក្រុមការងារចេញទៅទទួលកុមារីនោះយកមកមន្ទីពេទ្យរុស្សុីដេីម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យ និងព្យាបាលនៅថ្ងៃស្អែកនេះផងដែរ ។ឆ្លៀតក្នុងឱកាសនេះខ្ញុំបាទក៏សូមផ្តាំផ្ញេីរទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅតាមបណ្តាលខេត្ត និងទីជនបទដាច់ស្រយាលដែលមានកូនតូចៗ សូមមេត្តាប្រុងប្រយ័ត្នចំពោះចំនីអាហារដែលគ្មានអាណាម័យ នំចំណីដែលខូចគុណភាព ហេីយជាពិសេសជម្ងឺប្រភេទនេះភាគច្រេីនគឺងាយកេីតឡេីងចំពោះកុមារីតូចៗ ៕ ពីខ្ញុំបាទ ហ៊ុន ជា”៕