Tiger Street Football Festival 2019 នៅមណ្ឌលកំពង់ស្ពឺ មានក្រុមចូលរួមច្រើនជាងឆ្នាំមុន

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Tiger Street Football Festival 2019 លើកទី៧ នៅមណ្តលកំពង់ស្ពឺ ទីរួមខេត្តនាកំពង់ស្ពឺឆ្នាំនេះ មានក្រុមចូលរួមច្រើនជាងឆ្នាំមុន រហូតដល់៤៦ក្រុម លើសពីការរំពឹងទុករបស់ក្រុមការងារ ក្រុមហ៊ុនស្រាបៀរ Tiger ព្រឹត្តិការណ៍ដំណើរការបាន ក្រោមការសហការរវាងក្រុមហ៊ុនស្រាបៀរ Tiger និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ក្នុងឱកាសសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ បុរីសុវណ្ណលោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger (CBL) បានបង្ហាញក្តីរីករាយចំពោះក្រុមចូលរួមឆ្នាំនេមានរហូតដល់៤៦ក្រុមច្រើនជាងឆ្នាំមុនដែលបានបង្ហាញថា ការប្រកួត Tiger Street Football Festival ទទួលការគាំទ្រយ៉ាងច្រើនពីយុវជនពីមួយឆ្នាំទៅមួយឆ្នាំ។

ការប្រកួតនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងជួយបង្កើន ប្រសិទ្ធភាពនៃវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យរីកចម្រើន ដោយចាប់ផ្តើមពីការបណ្តុះបណ្តាលវ័យក្មេង និងថ្នាលយុវជនដើម្បីអភិវឌ្ឍន៍នូវជំនាញរបស់ពួកគេឲ្យកាន់តែប្រសើរឡើង ក៏ដូចជាជួយឲ្យពួកគាត់សម្រេចគោលបំណង ដែលចង់ក្លាយជាកីឡាករឆ្នើមនៅថ្ងៃអនាគត។

ដោយឡែកសម្រាប់ក្រុមនៅមណ្ឌលកំពង់ស្ពឺ គណៈកម្មាធិការរៀបចំ ការប្រកួតយកតែ៤ក្រុមតែប៉ណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ខាងមុខនេះ ជាពិសេសមានឱកាស ជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ គឺកីឡាករបាល់ទាត់ Ronaldinho។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2019 ជាផ្លូវការនៅមណ្ឌលខេត្តកំពង់ស្ពឺនៅព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅដីឡូត៍ ឧកញ្ញ៉ា ឈួន គឹមសាន្ត ទីរួមខេត្តកំពង់ស្ពឺដូច្នេះសូមកុំភ្លេចចូលរួមទស្សនា ការប្រកួតជម្រុះនៅខេត្តកំពង់ស្ពឺឲ្យបានច្រើនកុះករ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕