ព្រឹកមិញជួបគ្រោះថ្នាក់ជាមួយពូកុយ សន្លប់ឈឹង រសៀលនេះនាយក្រិន Live បញ្ជាក់ពីករណីគ្រោះថ្នាក់ចរាចរណ៍ និងស្ថានភាពរបួសរបស់ នាយកុយ

នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ នាយក្រិន និងប្រិមប្រិយ ក្រោយពីបានសម្តែងនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ចប់ អ្នកទាំង២បាន live វីដេអូបញ្ជាក់ពីករណីគ្រោះថ្នាក់ចរាចរណ៍ និងស្ថានភាពរបួសរបស់ នាយកុយ។ ដោយអ្នកទាំងពីរបានឲ្យដឹងថា នៅថ្ងៃកើតហេតុ មាន នាយកុយ, នាយក្រិន និងភរិយា និងប្រិមប្រិយ បានចាកចេញពីខេត្តរតនគីរី និងបានជួបគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោងប្រមាណជា ៤ទាបភ្លឺ ដោយសារតែរថយន្តរបស់នាយកុយបានបែកកង់ បណ្តាលបុកដើមឈើខ្ទេចខ្ទាំឡាន។

ដោយអ្នកធ្វើដំណើរនៅក្នុងឡានមាន ប្រិមប្រិយ,នាយក្រិន និងភរិយា មិនមានបញ្ហាអ្វីនោះទេ តែនាយកុយ ជាតៃកុងវិញបានរងរបួសនៅត្រង់ដៃស្តាំ ដេរអស់៦ថ្នេរ។ នាយក្រិន និង ប្រិមប្រិយ បានបង្ហាញការព្រួយបារម្ភចំពោះ នាយកុយ ដោយទ្រូងគាត់បានបុកនឹងចង្កូតឡាន ហើយ នាយកុយក៏កំពុងមានជម្ងឺលើសឈាម ពេលនេះ នាយកុយ កំពុងបន្តព្យាបាលនៅមន្ទីរពេទ្យ និងស្ថិតក្រោមការតាមដានស្ថានភាព។ ប៉ុន្តែ នាយក្រិន និងប្រិមប្រិយ បានបញ្ជាក់ថាពូកុយនឹងមិនមានបញ្ហាអ្វីធំដុំរហូតដល់ថ្នាក់សម្តែងមិនបានឡើយ ហើយក៏សូមអរគុណចំពោះមហាជនទូទាំងប្រទេស និងនាយសមុទ្រ ដែលបានព្រួយបារម្ភ។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖ប្រភព៖ Khmernote.tv