ពូក្រឹមបង្ហោះរូបចាស់ៗជាមួយមិត្តសម្លាញ់កុយ ហើយរៀបរាប់ថា នេះជាសំណាងក្នុង១ពាន់គ្រោះថ្នាក់ ហើយជូនពរមិត្តសម្លាញ់គាត់ឲ្យឆាប់ជា ដើម្បីបាន…

បន្ទាប់ដឹងដំណឹងមិត្តសម្លាញ់ជួបគ្រោះថ្នាក់ លោកពូក្រឹម បានសរសេររៀបរាប់ជូនពរលោកពូកុយថា៖ “មិត្តសម្លាញ់កុយជួបបញ្ហាគ្រោះថ្នាក់ចរាចរ តែមិនប៉ះពាល់ដល់អាយុជីវិតទេ គ្រាន់តែរបួសបន្តិចបន្តួច នេះជាសំណាងក្នុង១ពាន់គ្រោះថ្នាក់ សូមជូនពរសម្លាញ់ឆាប់ជាសះស្បើយ ឆាប់បានចូូលរួមសម្តែងក្នុងវិស័យសិល្បៈនិងចូលរួមថតកម្មវិធីសំណើចចុងសប្តាហ៍រួមគ្នា មហាជនដែលគាំទ្រយើងបាត់រូបពួកយើងមិនបានទេ។”

គួរបញ្ជាក់ថា៖ កាលពីព្រឹកមិញនេះមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែតារាកំប្លែងដ៏ល្បីឈ្មោះគឺលោកពូកុយ និងនាយក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរថយន្តខ្ទេចខ្លាំង និងមនុស្សរងរបួស។ រថយន្តម៉ាកឡង់គ្រីស័រ ពណ៍ស ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយឈ្មោះ ជួង ជី(ហៅនាយកុយ) អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ កំពុងតែបើកបរស្រាប់តែរថយន្តពូកុយបែកកង់ បណ្តាលបុកដើមឈើខ្ទេចខ្ទាំឡាន និងបណ្តាលឲ្យរបួសកែងដៃស្តាំលក្ខណៈស្រាល។ ចំណែកឯអ្នករួមដំណើរឈ្មោះ ទេស សុជន(នាយក្រិន)ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ គ្មានរបួសទេ៕ប្រភព៖ Khmernote.tv