ទ្រូម៉ាន់នី រួមគ្នាជាមួយសមាគមរោងចក្រកាត់ដេរ GMAC បង្កើតកម្មវិធីប្រមូលថវិកាឧបត្ថមមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បានរៀបចំកម្មវិធីជួបជុំមួយដែលមានការចូលរួមពីម្ចាស់ក្រុមហ៊ុន និងម្ចាស់រោងចក្រសរុបជាង 1,200 នាក់។

ព្រឹត្តិការណ៍ការជួបជុំគ្នាដ៏សម្បើមដែលជាការជួបជុំថៅកែៗ មកពីរោងចក្រកាត់ដេរនៅកម្ពុជានេះ បានរៀបចំឡើងកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៩ នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ ទុលមុខផ្សារទំនើប AEON2 ក្រោមប្រធានបទប្រមូលថវិការចូលរួមចំណែកក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា។

សមាគមធំ និងក្រុមហ៊ុនធំ ទាំង២នេះ បានសហការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណង ចូលរួមចំណែកសកម្មភាពមនុស្សធម៌រួមគ្នាដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា ក្នុងនោះប្រមូលបានថរិកា ប្រមាណ ជិត៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដែលជាអំណោយក៏ដូចជាទឹកចិត្តសប្បុរសធម៌។ ក្នុងព្រិត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ាន សូរសក្កិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និងបានបរិច្ចាគថវិកា $3500 លោក គង់ សាង អនុប្រធានសមាគម និងក្រុមគ្រួសារ ថវិកា $3200 និងសប្បុរសជនភ្ញៀវជាតិ អន្តរជាតិទាំងអស់សរុប $47,954.3 ។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានមានប្រសាសន៍ថា៖ «គិតចាប់តាំងពីសមាគមបង្កើតឡើងមកដល់ពេលនេះ គឺមានរយៈពេល ២៣ឆ្នាំហើយកម្មវិធីនេះ បង្កើតឡើងដើម្បីរិតចំណងមិត្តភាព រវាងសមាជិកថៅកែរោងចក្រកាត់ដេរ ក៏ដូចជាបង្កើតនូវសាមគ្គីភាពរវាងសមាគម GMAC និង ក្រុមហ៊ុន TrueMoney ។ »

លោក សែ សុភរៈ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាអ្នករៀបចំកម្មវិធីនេះ បានប្រាប់ឲ្យដឹងដែរថា៖ « ក្នុងកម្មវីធីសប្បុរសធម៌នេះក្រុមហ៊ុនទ្រូម៉ាន់នីមិនត្រឺមតែជាអ្នករៀបចំកម្មវិធី ប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនបន្ថែមទៀតដែលមានទឹកប្រាក់ ៤លានរៀន ជូនដល់មូលិធីគន្ធបុប្ផាកម្ពុជាផងដែរ។»

លោកបានបន្ថែមថា អ្វីដែលកាន់តែពិសេសនោះក្រុមហ៊ុនទ្រូម៉ាន់នីក៏បានផ្តល់ជូនសេវាបើកប្រាក់បៀវត្សដល់រោងចក្រកាត់ដេរទាំងអស់ដោយឥតគិតថ្លៃ ជាមួយនឹងភាពងាយស្រួលរបស់កម្មករកម្មការនីកាត់ដេរទាំងអស់ក្នុងការដកដាក់ប្រាក់ ផ្ញើប្រាក់ដោយឥតគិតថ្លៃជាមួយភ្នាក់ងារទ្រូម៉ាន់នីទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថា ក្រៅពីការផ្តល់ជូនខាងលើ ក្រមហ៊ុនទ្រូម៉ាន់នី ក៏មានការផ្តល់ជូនការបញ្ចុះតម្លៃ៥០%លើការទិញសំបុត្រកុន បញ្ចូលលុយទូរសព្ទ $1 គិតតែ៣០០០រៀល ផ្ញើលុយឥតគិតថ្លៃ និងការផ្តល់ជូនជាច្រើនទៀតតាម TrueMoney App។

លោកអ្នកអាចទាញយកកម្មវិធីទ្រូម៉ាន់នី ឬ TrueMoney App សូមចុច http://bit.ly/TrueMoneyAppKH
ព័ត៌មាន បន្ថែម ពី កម្មវិធីនេះ អាច ទាក់ ទង 023 999 639 ឬ ចូល ទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕