ជម្រើសទូទឹកកកដ៏ឆ្លាតវៃបំផុតជាមួយបច្ចេកវិទ្យាថ្មី Twin Cooling Plus™ ពីសាមសុង

ការទទួលទានអាហារស្រស់ៗគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនទែនដល់សុខភាព ប៉ុន្តែជាមួយនឹងការរស់នៅដ៏មមាញឹកដូចសព្វថ្ងៃនេះ វាជារឿងមួយដែលពិបាក។ ដូច្នេះហើយ លោកអ្នកមិនអាចត្រូវទៅផ្សារ ដើម្បីទិញគ្រឿងទេស បន្លែ ផ្លែឈើ និងត្រីសាច់ស្រស់ៗជារៀងរាល់ថ្ងៃនោះទេ។ បើចឹង មានតែជ្រើសរើសទូទឹកកកណាដែលមាន ភាពឆ្លាតវៃ និង មានការសន្សំសំចៃខ្ពស់ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់យើងឲ្យកាន់តែប្រសើរឡើង។

ថ្ងៃនេះ យើងសូមណែនាំប្រិយមិត្តឱ្យបានស្គាល់នូវទូទឹកកកស៊េរីថ្មីមួយប្រភេទដែលមានបំពាក់នូវបច្ចេកវិទ្យាថ្មីបំផុតគឺ Twin Cooling Plus™ មានសមត្ថភាពធ្វើឱ្យបន្លែ ត្រីសាច់ រក្សានូវភាពស្រស់បានកាន់តែយូររហូតដល់ ៧០% ។ ហើយបច្ចេកវិទ្យានេះដែលមានបំពាក់នូវលើទូទឹកកកសាមសុង ស៊េរីថ្មីម៉ូដែល RT5000, RT6000 និង RT7000 ។ ជាការពិតណាស់ បច្ចេកវិទ្យា Twin Cooling Plus™ ធ្វើឲ្យលោកអ្នកលែងភ័យព្រួយបារម្មណ៍ពីគុណភាពរបស់ម្ហូបអាហារ ទោះទុកក្នុងទូទឹកកកយូរប៉ុណ្ណាក៏ដោយ និងមិនមានបញ្ហាធុំក្លិនមិនល្អទៀតទេ ព្រោះវាមានកង្ហាបញ្ចេញភាពត្រជាក់ពីរដាច់ពីគ្នា (Evaporators) ។ កាន់តែពិសេសជាមួយនឹងមុខងារ Fridge Max Mode របស់ Twin Cooling Plus™ ដែលអាចប្រើប្រាស់កន្លែងកកឲ្យមានមុខងារក្លាសេធម្មតាបាន។ សូមកុំព្រួយបារម្ភអី ថាដាក់ឆាប់ពេញនោះ! ភាពបត់បែននៃការប្រើប្រាស់របស់ទូទឹកកកគឺជាលក្ខណៈពិសេសមួយទៀតនៃបច្ចេកវិទ្យាថ្មី Samsung Twin Cooling Plus™ ជាមួយនឹងការផ្តល់ជូននូវជម្រើសដ៏ឆ្លាតវៃជាច្រើនសម្រាប់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងទៅលើទូទឹកកកទៅតាមវិធីដែលពួកគេចង់បាន។ Samsung Twin Cooling Plus™ នេះគឺមិនត្រឹមតែផ្តល់ភាពត្រជាក់លឿននោះទេ ប៉ុន្តែវាបន្ថែមនូវភាពងាយស្រួលនៅក្នុងការប្រើប្រាស់ដោយសារតែទូទឹកកកនេះមានទ្វារពីរដាច់ដោយឡែកពីគ្នាសម្រាប់ផ្នែកត្រជាក់ និងផ្នែកកកដើម្បីកាត់បន្ថយទៅលើការប្រែប្រួលសីតុណ្ហភាពជួយសន្សំសំចៃភ្លើងថែមទៀត។

សូមប្រញាប់រួសរាន់ឡើង! ស្រឡាញ់សុខភាពរបស់អ្នក ជ្រើសរើសទូរទឹកកក Samsung Twin Cooling Plus™ ភ្លាមទៅ! លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយ របស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232៕