ស្រាបៀរអាន់ឆ័រ ចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃអាទិត្យទី​ ២០ ​ខែមករា ឆ្នាំ​​២០១៩ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទីមួយរដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​ក្នុង​​ ឆ្នាំ​ ២០១៨-​​២០១៩​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ​ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់រង្វាន់រដូវកាលឆ្នាំ​ ២០១៨-​​២០១៩នេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ខ្លួន។ រង្វាន់ដែលបានចាប់​​លើកទី១នេះ​ មានគូស្វាមីភរិយាថ្មីចំនួន ១៥ គូដែលមាន​សំណាង​បានឈ្នះ​រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យរយៈពេលបួនថ្ងៃបីយប់នៅលើនាវាកម្សាន្តដ៏ទំនើបទៅកាន់កោះភូកេត គឺ៖

លោក​អ្នក​អាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើ​កាសែត ឬលើតំណគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/។ ចំពោះគូស្វាមីចំនួន ១៥ គូ ដែលបានឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​

កម្មវិធីប្រូម៉ូសិន​អាពាហ៍​ពិពាហ៍របស់ស្រាបៀរ អាន់ឆ័រ រដូវកាលថ្មីនេះ៖
រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 20-49 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល។
រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 50-99 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល ​ធុងទឹកកកដំណើរកម្សាន្ត 1 ធុង។
រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 100 កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល ​ធុងទឹកកកដំណើរកម្សាន្ត 1 ធុង និងប័ណ្ណផ្សងសំណាង 1 សន្លឹក។
គូស្វាមីភរិយាថ្មីចំនួន 50 គូនឹងមានឱកាសដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យរយៈពេលបួនថ្ងៃបីយប់នៅលើនាវាកម្សាន្តដ៏ទំនើប។

ប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យទាំងនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 011 222 400/011 333 500។

ពិសាដោយការទទួលខុសត្រូវ៕