ខ្សែភាពយន្តភាគបែបស៊ើបអង្កេតថ្មីដំបូងគេនៅកម្ពុជា បានសម្ពោធជាផ្លូវការហើយ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗ

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ ខ្សែភាពយន្តភាគខ្មែរ បែបស៊ើបអង្កេតថ្មីគឺរឿង “ឧក្រិដ្ឋជន” (usual suspect) បានសម្ពោធជាផ្លូវការហើយ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីមហាជន និងវត្តមានសិល្បករ សិល្បការិនី។ រឿង “ឧក្រិដ្ឋជន” ដែលជារឿងស៊ើបអង្កេតដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង វាយតប់គ្នា (បែបវាយប្រហារ action) មានចំនួន ៥២ ភាគជារឿងបែបស៊ើបអង្កេត ស្រាវជ្រាវតាមដានអស់មួយករណី ចូលដល់មួយករណីទៀត ដែលនឹងធ្វើឲ្យមហាជនតាមដានប្លែកអារម្មណ៍ជាពុំខាន។

រឿង “ឧក្រិដ្ឋជន” មានលោក លាង ពៀវ គ្រប់គ្រងផ្នែកផលិត លោក អ៊ុំ ដាវី អ្នកដឹកនាំរឿង និង លោក ធី វ៉ាន់ថា ជាជំនួយការ និងមានតួអង្គសម្តែងក្នុងរឿងនេះរួមមាន កញ្ញា ម៉ៅ រចនា , លោក គិត មនោរម្យ ,លោក ប៊ុន លាភ , លោក កាន់ ពេជ្រ ដែលជាតួអង្គសម្តែងក្នុងក្រុមស៊ើបអង្កេត។ ខ្សែភាពយន្តភាគខ្មែរមួយនេះនឹងចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ ម៉ោង៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN៕