មួយជីវិតរៀបការតែម្តង ឌីជេ ណាណា លេងស្បែកជើងប៉ាតាជាមួយរូបខ្លី បង្ករការភ្ញាក់ផ្អើលដល់មហាជន

ឌីជេ ណាណា ឈ្មោះពិត នាង សុវ៉ាតនា ដែលមិត្តៗយុវវ័យស្គាល់ថាជាអ្នកជួយដោះស្រាយនូវវិបត្តិស្នេហា និងបញ្ហាផ្សេងៗ ព្រមទាំងជាពិធីការិនីនៅក្នុងស្ថានីយទូរទស្សន៍ MyTv បានសម្រេចចិត្តបញ្ចប់ភាពនៅលីវហើយដោយកញ្ញាបានចូលរោងការជាមួយនឹងលោក ហាក់ បញ្ញារ័ត្ន ដែលសេពគប់គ្នាជាង១០ឆ្នាំ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ។ ពិធីមង្គលការរបស់ ឌីជេ ណាណា ហាក់មានភាពសាមញ្ញ ប៉ុន្តែសប្បាយកប់តែម្តង អ្វីដែលរឹតតែប្លែកនោះគឺយើងសង្កេតឃើញថាឈុតរាត្រីពេលដែលទទួលកម្រងផ្កា គឺគាត់បានគ្រងនូវឈុតពណ៌សរខ្លីត្រឹមជង្គង់ ជាមួយស្បែកជើងប៉ាតា ដែលជាហេតុធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នូវភាពខុសគ្នាពីកូនក្រមុំដទៃ ដោយគាត់មិនបានប្រើប្រាស់ស្បែកជើងកែងចោត ឬរ៉ូបវែងនោះទេ។ ចង់ដឹងច្បាស់ចូលមើលទិដ្ឋភាពខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Khmernote TV