កម្សត់ទៀតហើយ! បទថ្មីរបស់ សុគន្ធ និសា “ព្រោះកូនអូនទ្រាំគ្រប់យ៉ាង” ចេញ MV ជាផ្លូវការហើយ

តារាចម្រៀងសម្លេងស្រទន់ អ្នកនាង សុគន្ធ និសា ដែលជាតារាស្រីដែលសម្បូរដោយទេពកោសល្យ មិនថា ច្រៀង សម្តែង ឬរាំនោះឡើយ។ គេតែងសង្កេតឃើញអ្នកនាង សុគន្ធ និសា តែងលេចមុខចេញតាមកម្មវិធីខនសឺតនានា ជាពិសេសថ្មីៗនេះ អ្នកនាងបានចូលរួមសម្តែងរឿងភាគទូរទស្សន៍របស់ប៉ុស្តិ៍ហង្សមាសផងដែរ។ តារាចម្រៀងស្រីដែលទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តគ្រប់ស្រទាប់ ព្រោះតែសម្លេងដ៏ស្រទន់អាចច្រៀងទាំងបទសម័យ បុរាណ ជាពិសេសគឺបទមនោសញ្ចេតនាតែម្តង ដែលអ្នកនាងធ្លាប់ធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែកម្តងរួចមកហើយតាមរយៈបទ “មាតាដៃមួយរយ” តែពេលនេះបទថ្មី “ព្រោះកូនអូនទ្រាំគ្រប់យ៉ាង” ពិរោះហើយថែមទាំងកម្សត់ទៀតផង មិនចាញ់បទចាស់ប៉ុន្មានទេ។ ចង់ដឹងចូលមើលវីដេអូ MV ខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖ Khmernote TV