អ៊ីណូ ចេញបទចម្រៀងថ្មីដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំកុរ ជាមួយក្បាច់រាំឡើងឡូយកប់តែម្តង

តារាចម្រៀងសម្លេងធ្ងន់លោក អ៊ីណូ ដែលបងប្អូនភាគច្រើនបានស្គាល់តាមរយៈបទ «អូនកុំយំ កុំយំ» ជាបទដែលបានសាងកេរ្តិ៏ឈ្មោះដ៏ល្បីរន្ទឺ ជាពិសេសពីសំណាក់បងប្អូនយុវវ័យ។ ដោយគេសង្កេតឃើញថាលោក​ អ៊ីណូ ហាក់ខិតខំប្រឹងប្រែងរិះរកស្ទាយន៍ថ្មីៗ ដើម្បីបម្រើជូនបងប្អូនប្រិយមិត្តកម្សាន្ត ដូចជាថ្មីៗនេះលោកអ៊ីណូបានបញ្ចេញវីដេអូការហាត់រាំ បទថ្មីជាមួយក្បាច់រាំថ្មីប្លែក ដើម្បីត្រៀមអបអរសាទពិធីបុណ្យចូលឆ្នាំខ្មែរដែលត្រៀមនឹងចេញពេលខាងមុខនេះ។

បទថ្មីដែលមានចំណងជើងថា “មាត់ Cute ដូចជ្រូក” ដែលជាបទញាក់កន្ត្រាក់អារម្មណ៍ជាពិសេស ចង្វាក់រាំដ៏រស់រវើកដែលបង្កើតឡើងដោយក្រុមលោកផ្ទាល់ ព្រមជាមួយអត្ថន័យដែលបញ្ចូលសម្រាប់អបអរឆ្នាំថ្មី ដែលជាឆ្នាំកុរ តំណាងដោយសត្វជ្រូក៕ តោះមើលវីដេអូរបស់គាត់ទាំងអស់គ្នា៖

ប្រភព៖ Khmernote TV