អ្នកដែលចាក់សាក់ទំនងជាប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត និងមានដៃគូរួមភេទច្រើន

ការស្ទង់មតិថ្មីមួយបានរកឃើញថា អ្នកដែលចាក់សាក់ទំនងជាប្រឈមបញ្ហាសុខភាពផ្លូវចិត្តច្រើន ដោយលទ្ធផលការសិក្សាឆ្នាំមុនបានបង្ហាញថា អ្នកដែលចូលចិត្តសិល្បៈនៃការសាក់លើរាងកាយងាយប្រឈមនឹងអាកប្បកិរិយាមានគ្រោះថ្នាក់ដូចជា៖ គេងមិនលក់ ការជក់បារី ការនឹងជាប់ពន្ធនាគារ និងមានដៃគូរួមភេទច្រើន -ល-។ ក្រុមការងារមកពីសាកលវិទ្យាល័យ Miami ក្នុងរដ្ឋផ្លរីដាបាននិយាយថា ពួកគេសង្ឃឹមថា ការរកឃើញរបស់ពួកគេនាំឱ្យអ្នកឯកទេសខាងស្បែក និងអ្នកថែទាំសុខភាពកាន់តែប្រុងប្រយ័ត្នក្នុងការសួរសំណួរអំពីអាកប្បកិរិយារបស់អ្នកជំងឺរបស់ពួកគេ ប្រសិនបើពួកគេសម្គាល់ឃើញស្នាមសាក់លើអ្នកជំងឺទាំងនោះ។

យ៉ាងណាក៏ដោយស្នាមសាក់បានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងនៅសហរដ្ឋអាមេរិកជាពិសេសក្នុងចំណោមមនុស្សវ័យជំទង់ និងមនុស្សពេញវ័យ។ ដោយការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានរកឃើញថា មនុស្ស ៤០ភាគរយ ដែលមានអាយុពី ១៨ ទៅ ២៩ឆ្នាំ យ៉ាងហោចមានស្នាមសាក់មួយកន្លែងលើរាងកាយរបស់ពួកគេ។ ពាក់កណ្តាលនៃពួកគេទាំងនោះមានការចាក់សាក់លើសពី ២ លើរាងកាយ និង ១៨ភាគរយ ផ្សេងទៀតគឺមានច្រើនជាង ៦ ៕

អត្ថបទ៖​ លីដា
ប្រភព៖ Khmer Note