លើសខ្លាំងហើយ! ប្រជាការពារភូមិម្នាក់ ចូលរួមមង្គលការក្មួយ ក្អេងក្អាងវាយភ្ញៀវបែកចិញ្ចើម ពេលប៉ូលិសចាប់ប្រាប់ថា «មកពីភ្ញាក់ទើបវាយបែកចិញ្ចើម»

ភ្នំពេញ៖ ប្រជាការភូមិម្នាក់ បានមកការក្មួយស្រី ស្រវឹងស្រា វាយភ្ញៀវដែលស្គាល់គ្នាបណ្តាលឲ្យបែកចិញ្ចើម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវបេតុង ចូលផ្ទះសំណាក់ ជ័យសុវណ្ណ ដែលស្ថិតនៅភូមិ ត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។តាមប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះ សុខ ហុក ភេទប្រុស អាយុជាង៤០ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ និងមិត្តភក្ដិ២-៣នាក់ទៀតបាននាំគ្នា ចូលរួមក្នុងពិធីមង្គលការនៅកន្លែងកើតហេតុ ដោយគាត់និងមិត្តភក្ដិផ្សេងទៀតនិយាយថា ពួកគាត់ចាំចូលក្រោយគេ ព្រោះពួកគាត់ជាបងប្អូន ។

លុះបន្ទាប់មកនៅវេលាម៉ោងកើតហេតុខាងលើ បានដើរមកដល់មុខរោងការ ដោយឃើញជនបង្កដែលស្គាល់គ្នា ឈ្មោះ ណាក់ ជាប្រជាការពារភូមិ ក៏បានហៅថា (អើអាខ្នាក់) បន្ទាប់មកស្រាប់តែជនបង្កដែលជាសន្តិសុខភូមិ បានយកអាយកូមវាយទៅលើជនរងគ្រោះមួយអាយកូម បណ្តាលឲ្យរយះចិញ្ចើមនៅមុខរោងការក្មួយបណ្តាលឲ្យផ្អើលឆោឡោ ហើយបងប្អូនម្ចាស់ដើមការ ខឹង វាយទៅលើជនបង្កដែលត្រូវជាបងប្អូនបណ្តាលឲ្យទ្រមខ្លួន ជនបង្កត្រូវបានបងប្អូនដេញឲ្យទៅផ្ទះភ្លាមៗ កុំឲ្យមានបញ្ហាទៀត ព្រោះស្រវឹងខ្លាំងពេក។ក្រោយពេលកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចហៅជនបង្កដែលជាសន្តិសុខភូមិ មកណែនាំ ព្រោះជនរងគ្រោះ ប្រញាប់ឡើងយន្តហោះ ទៅប្រទេសឥណ្ឌាថ្ងៃស្អែកផង ។ ចំណែកជនបង្ក បានបកស្រាយថាមូលហេតុដែលគាត់វាយជនរងគ្រោះឲ្យបែកក្បាល ដោយសារតែគាត់ភ្ញាក់ទើបគាត់វាយបែបនេះ ៕ ប្រភព៖​ KBN