ឯកឧត្តម ខៀវ កញារិទ្ធ ពន្យល់ទៅលោកជំទាវបែបនេះ ពេលដែលលោកជំទាវ ស្តីអោយថា “អោយតែឃើញស្រីស្អាតចុច Like ចង់បាក់ម្រាមដៃ”

ថ្មីៗនេះឯកឧត្តម ខៀវ កញារិទ្ធ បានបង្ហោះ Status មួយក្នុងន័យកំប្លែងនៅលើហ្វេសបុករបស់ឯកឧត្តមថា៖ ប្រពន្ធស្តីអោយថា អោយតែឃើញស្រីស្អាតចុច Like ចង់បាក់ម្រាមដៃ បានពន្យល់ប្រពន្ធវិញថា អូនគិតមើលថ្លៃផាត់មុខ ស្លៀកពាក់ edit អស់លុយអស់ពេល បងចុច Like គឺគិតដល់ការចំនាយពេល លុយ របស់នារីទាំងនោះ ហើយនេះក៏នៅក្នុងគោលនយោបាយ gender របស់រាជរដ្ឋាភិបាលដែរ ។ ប្រពន្ធតបឆាំងមកវិញថា ចុះមិនជួយចុច Like ប្រុសៗខ្លះផង ខ្ញុំប្រាប់ថាចង់ជួយដូចគ្នាអូនអើយ តែខ្លាចគេថាបង«ចេក» ៕​​ ប្រភព៖ Khmernote TV