Breaking News! ខេមរៈ ស្រីពៅ បានទទួលមរណភាពទាំងវ័យក្មេង នៅប្រទេសឥណ្ឌាមុននេះបន្តិច

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ប្អូនស្រីបង្កើតរបស់តារាចម្រៀងលោកខេមរៈ សិរីមន្ត កញ្ញាខេមរៈ ស្រីពៅ បានទទួលមរណភាពហើយ។ ដោយលោកខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត និងកញ្ញា ខេមរៈ ស្រីពៅ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។

លោកខេមរៈ ភារុណ បានសរសេរដោយភ្ជាប់ជាមួយរូបថតរបស់ កញ្ញា ខេមរៈ ស្រីពៅ ដោយសរសេរខ្លីយ៉ាងដូច្នេះថា «ប្អូនពៅបងលាយើងទាំងអស់គ្នាហើយ» ហើយលោកបានរៀបរាប់ដោយក្តុកក្តួលថា «ស្រណោះប្អូនពៅបងសែនល្អណាស់ក្នុងលោកនេះ»៕

ប្រភព៖ Khmernote TV