អាសូរលោកយាយ គ្មានកូនចៅមើលថែរក្សា ខំដើររើសប្រអប់បាយដែលគេបោះចោលស្មានថាវាលក់បាន

ជារឿងមួយគួរឲ្យអាណិតអាសូរដល់លោកយាយចាស់ជរាមួយរូប ដែលមានជម្ងឺវវង្វេងវង្វាន់ មិនត្រឹមតែប៉ុណ្ណោះគឺលោកយាយមិនមានកូនចៅមើលថែរក្សានោះទេ។ ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ phalla phorn បានឲ្យដឹងថា៖ “ឱ! យាយអើយយាយ យាយគិតថា ប្រអប់បាយដែលគេបោះចោល គឺវាលក់បាន ចឹងហើយបានជាយាយខំដើររើសប្រអប់បាយទាំងនោះយកទៅលក់ តែតាមការពិតគ្មាននរណាគេទិញនោះទេ។

ខ្ញុំបានសួរនាំលោកយាយ គឺលោកយាយមានការរង្វេងទៅហើយ តែម្តេចឡើយនៅតែដើរតត្រុកទៀត? ហេតុផលគឺព្រោះថាយាយឃ្លាន យាយអត់អីទទួលទាន និងយាយអត់អ្នកនៅមើលថែ ។ មិនដឹងនិយាយថាម៉េច ព្រោះនៅក្នុងក្រម៉ា និង ថង់ដែលយាយវេច គឺមានសុទ្ធតែសម្រាម ហើយជាសម្រាមដែលលក់មិនបាននោះទេ។ ហ៊ឹមៗៗ! ចាស់ៗអស់ហើយ តើអោយទៅពឹងនរណា”? ចំពោះទីតាំងដែលលោកយាយរស់នៅគឺមិនទាន់ដឹងច្បាស់នៅឡើយ ដោយម្ចាស់គណនីហ្វេសប៊ុកដដែលបាននិយាយថា លោកបានជួបលោកយាយ នៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ខាងត្បូងផ្សារត្រាំខ្នារប្រហែល៣គីឡូដី។ ក្រោយពីបានឃើញវីដេអូលោកយាយរួចមកធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេក និងសង្ឃឹមថាមានសប្បុរសជនជួយជំនួយ ឬមើលថែលោកយាយឲ្យសុខស្រួលនាដង្ហើមចុងក្រោយនេះ៕

ប្រភព៖ Khmernote TV