មន្ត្រីចរាចរណ៍ រៀបរាប់ពីវិធីដល់អ្នកបើកបរ ក្នុងការបត់ស្តាំ ខណៈភ្លើងស្តុបក្រហម និងជិះជ្រុលឆ្លងភ្លើងស្តុបលឿង ដោយមិនឲ្យរងនូវការផាកពិន័យបាន

ថ្មីៗនេះយោងតាមបទយកការណ៍ថ្មី នៅក្នុងកម្មវិធី បេសសកម្មប្រចាំសប្តាហ៍ របស់ស្ថានីយទូរទស្សន៍ PNN បានបង្ហាញពីជម្រើសរបស់អ្នកបើកយានយន្តពីរបៀបក្នុងការបើកបរឆ្លងស្តុបលឿង ដែលមានប្រសិទ្ធិភាពស្របច្បាប់ និងចៀសវាងក្នុងការផាកពិន័យរបស់សមត្ថកិច្ច។ ដោយយោងតាម វរសេនីយ៍​ឯក ថី វិសាល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានរៀបរាប់ពីជម្រើសនៃការសម្រេចចិត្តបញ្ជាយាន្តជំនិះនៅពេលដែលអ្នកបើកបរជ្រុលចេញដំណើរលើគំនូសថ្មើរជើង ខណៈភ្លើងសញ្ញាចរាចរណ៍ពណ៍លឿង ដោយលោកបានឲ្យដឹងថា៖

“នៅពេលដែលអ្នកបើកបរយាន្តជំនិះបានឆ្លងហួសគំនូសថ្មើរជើង និងផ្លូវប្រសព្វ ស្របពេលភ្លើងសញ្ញា​ចរាចរណ៍លោតពណ៍លឿង អ្នកដំណើរអាចទៅមុខត្រង់ បត់បាន។ បើហួសហើយភ្លើងក្រហម ឈប់លើគំនូសថ្មើរជើង ផ្លូវប្រសព្វ ម្ចាស់យានយន្ត ត្រូវបត់ចេញ មិនអាចឈប់បានឡើយ តែបើមានការផាកពិន័យគាត់ត្រូវតែតវ៉ា”។ ចំណែកបត់ស្តាំភ្លើងពណ៌ក្រហមមិនមានសញ្ញាព្រួញ ភ្លើងនេះអាចបត់ស្តាំបាន ពេលទំនេរ មិនមានឧបសគ្គ និងអ្នកបើកបរនៅស្តាំដៃទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ វរសេនីយ៍​ឯក ថី វិសាល ក៏បានពន្យល់សម្រាប់ផ្លូវមានភ្លើងស្តុប ផ្លូវមានរាងជាអក្សរ t ផងដែរ។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រភព៖ Khmernote TV