ម្ចាស់ឆ្កែម្នាក់រៀបចំពិធីជប់លៀងយ៉ាងអធិកអធម មានទាំងអាហារប៊ូហ្វេទៀត ដើម្បីស្វាគមន៍ឆ្កែត្រលប់មកផ្ទះវិញ ក្រោយបាត់ខ្លួនអស់ជាច្រើនថ្ងៃ

ថៃ៖ អ្នកដែលមិនស្រលាញ់សត្វឆ្កែប្រហែលជាពិបាកយល់អារម្មណ៍មួយនេះណាស់នៅពេលដែលពួកគេបានឮថា ម្ចាស់ឆ្កែម្នាក់បានរៀបចំពិធីជប់លៀងយ៉ាងអធិកអធម ដើម្បីស្វាគមន៍សត្វឆ្កែរបស់គាត់ត្របល់មកផ្ទះវិញ។ បើតាមសារព័ត៌មាន COCONUTS បានចុះផ្សាយថា លោក Boonsong Meethao ដែលជនជាតិថៃ និងជាម្ចាស់ចំណតរថយន្តសម្រាប់ជួលម្នាក់ បានរៀបចំពិធីជប់លៀងដោយមានការញ៉ាំអាហារប៊ូហ្វេ និងបានអញ្ជើញភ្ញៀវដែលជាអ្នកស្រលាញ់សត្វឆ្កែជាច្រើននាក់មកចូលរួម ដើម្បីអបអរសត្វឆ្កែរបស់គាត់ត្រលប់មកផ្ទះវិញក្រោយពីសត្វឆ្កែមួយក្បាលនោះបានបាត់ខ្លួនពីផ្ទះចំនួន ៥ ថ្ងៃ។

ម្ចាស់ឆ្កែរូបនេះបានប្រាប់ឲ្យដឹងថា គាត់ស្រលាញ់ឆ្កែរបស់គាត់ណាស់តាំងពីគាត់បានយកវាមកចិញ្ចឹមរយៈពេលឆ្នាំមកនេះ។ គាត់បានបន្តថា ឆ្កែរបស់គាត់ដែលមានឈ្មោះថា Look Moo បានបាត់ខ្លួនពីផ្ទះរយៈពេល ៥ ថ្ងៃដោយមិនដឹងមូលហេតុ ហើយស្រាប់តែ​៥ ថ្ងៃក្រោយមកវាក៏បានត្រលប់មកផ្ទះវិញ ដែលធ្វើឲ្យគាត់សប្បាយចិត្តយ៉ាងខ្លាំង។ ហើយដើម្បីអបអរការវិលត្រលប់មកវិញនេះ គាត់ក៏សម្រេចរៀបចំពិធីជប់លាងមួយក្នុងថ្ងៃទី ២៦ ខែ មករា ខាងមុខនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Khmer Note