សិល្បករ សិល្បការិនីជាច្រើនរូប បានសម្តែងការសោកស្តាយចំពោះដំណឹងមរណភាពរបស់កញ្ញា ខេមរៈ ស្រីពៅ

ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ដោយតារាចម្រៀងស្រីវ័យក្មេងកញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវគេស្គាល់ថាជាប្អូនស្រីបង្កើតរបស់លោក ខេមរៈ សិរីមន្ត បានទទួលមរណភាពទាំងវ័យក្មេងដោយសារជំងឺបៀតបៀន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ។ ក្រោយពីបានឮដំណឹងមរណភាពរបស់កញ្ញា ខេមរៈ ស្រីពៅ សិល្បករ សិល្បការិនី ជាច្រើនរូបបានសម្តែងការសោកស្តាយ និងបានចូលរួមរំលែកទុក្ខដល់គ្រួសារលោកខេមរៈ សិរីមន្ត ដែលបានបាត់បង់សមាជិកគ្រួសារមួយរូបដែលជាតារាចម្រៀងដ៏មានទេពកោសល្យ។ គួររំលឹកផងដែលថា ខេមរៈ ស្រីពៅ បានបាត់មុខពីសាធារណជនអស់រយៈពេលជាច្រើនឆ្នាំ និងចាប់តាំងពីដើមឆ្នាំ២០១៦មក ក៏មានការលេចលឺថា តារាចម្រៀងខេមរៈ ស្រីពៅ បាត់មុខដោយសារជំងឺសើស្បែកកម្រិតធ្ងន់៕ ប្រភព៖ Khmernote TV