Kai និង Jennie ទើបតែប្រកាសថាជាសង្សារនឹងគ្នា មិនទាន់បានមួយខែស្រួលបួលផងពេលនេះក៏បែកគ្នាជាស្ថាពរ

ថ្មីៗនេះ​ លេចផ្ទុះដំណឹងខ្ចរខ្ចាយពេញបណ្តាញសង្គម ជាពិសេសគឺពីសំណាក់ប្រិយមិត្តដែលនិយមចូលចិត្តចំរៀង KPOP ដោយសារតែទំនាក់ស្នេហាផ្លេកបន្ទោរ Kai សមាជិកក្រុម EXO និង Jennie សមាជិកក្រុម BLACKPINK បានប្រកាសចែកផ្លូវគ្នា។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ យោងតាមប្រភពជិតស្និទ្ធមួយបានឲ្យដឹងថា Kai សមាជិកក្រុម EXO និង Jennie សមាជិកក្រុម BLACKPINK បានចែកផ្លូវគ្នាជាផ្លូវការហើយ ដោយអ្នកទាំងពីរបានសម្រេចចិត្តបែកគ្នាពីគូស្នេហ៍មកក្លាយជាសិស្សច្បង និងសិស្សប្អូន។ មូលហេតុដោយសារតែ «ពួកគេទាំងពីររូប ចង់ផ្តោតសំខាន់លើការងារច្រើនជាងមានទំនាក់ទំនងស្នេហា ដូចនេះទើបពួកគេសម្រេចចែកផ្លូវគ្នា។ ការសម្រេចចិត្តនេះហាក់បីដូចជាធ្វើឡើងដើម្បីសមាជិកក្រុមដទៃទៀត និងអ្នកគាំទ្ររបស់ពួកគេទាំងសងខាង»។ គួរបញ្ជាក់ឲ្យដឹងផងដែរថា Kai និង Jennie បានសារភាពពីទំនាក់ទំនងស្នេហារបស់ពួកគេនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះក្រោយពួកគេបានទាក់ទងគ្នាបានរយៈពេលជាង៤ខែ។ ប្រភព៖ Khmernote TV