Toomtam Yuthana ចំណាយពេលអស់៨ឆ្នាំ ទីបំផុតទទួលបានបរិញ្ញាបត្រជំនាញ Communication Arts

តារាចម្រៀង និងសម្តែងដ៏ល្បីឈ្មោះមួយរូបរបស់ប្រទេសថៃលោក Toomtam Yuthana ជាតារាប្រុសដែលមានដើមកំណើតនៅភូមិភាគឦសាន្ត របស់ប្រទេសថៃ ពេលនេះលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាស្ថាពរហើយ។ គួរបញ្ជាក់ឲ្យដឹងថា លោក Toomtam ប្រឡូកសិល្បៈជាអាជីពតារាចម្រៀងលើកដំបូងតាមរយៈការប្រលងចម្រៀងក្នុងកម្មវិធី The Star របស់ផលិតកម្ម GMM ប្រទេសថៃ។

លោករស់នៅជាមួយជីដូនជរានៅឯភាគឦសាន្ត ប្រទេសថៃ ដោយលោកបានចូលរៀនបរិញ្ញាបត្រនៅឯសាកលវិទ្យាល័យ Kasem Bundit University ផ្នែកបរិញ្ញាបត្រ Communication Arts ដែលត្រូវចំណាយពេលសិក្សាអស់៨ឆ្នាំ នៅទីបំផុតលោកក៏បានសម្រេចបំណងដោយបានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រដោយទទួលជោគជ័យ។ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានចូលរួមសម្តែងការត្រេកអរ និងអបអរសាទរចំពោះរូបលោក៕ ប្រភព៖ Khmernote TV