ក្រុមគ្រួសារ នាយក្តឹប ដង្ហោយហៅរកជំនួយ ព្រោះស្ថានភាពជម្ងឺរបស់លោកនៅតែធ្ងន់ធ្ងរ បើទោះជាបានបញ្ជូនទៅព្យាបាលនៅឯប្រទេសថៃក៏ដោយ

តារាកំប្លែងជើងចាស់ នាយក្តឹប ដែលបានធ្លាក់ខ្លួនមានជំងឺធ្ងន់ធ្ងររហូតត្រូវបញ្ជូនទៅប្រទេសថៃ ពេលនេះហាក់មិនទាន់បានធូរស្បើយនៅឡើយទេ។ ដោយតាមប្រភពគណនីហ្វេសប៊ុកកូនស្រីរបស់លោកដែបានឲ្យដឹងថា «រយៈពេលបួនថ្ងៃហើយដែល ឳ ទៅព្យាបាលជំងឺនៅឯប្រទេស៍ថៃ 🇨🇷 ស្ថានភាពជំងឺឳធ្ងន់ធ្ងរ តែលោកគ្រូពេទ្យគាត់បាននិយាយប្រាប់កូនថាជំងឺឳនៅមានសង្ឃឹមអាចព្យាបាលបាន កូនសប្បាយចិត្តខ្លាំងណាស់! តែអ្វីដែលធ្វើអោយកូនកង្វល់ចិត្តនោះគឺកូនពុំមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺ ឳទេ លោកគ្រូពេទ្យបានប្រាប់ទៀតថា ស្ថានភាពជំងឺ ឳ គឺត្រូវចំណាយប្រាក់អស់ជាង 1មុឺនដុលាជាបន្ទាន់ តើអោយកូនទៅរកលុយនៅឯណាទៅ ឳលុយជាង1មុឺនត្រូវកាជាបន្ទាន់ សូមមិត្តអ្នកសិល្បៈករសិល្បៈការនីមេត្តាជួយដល់លោកពុកនាងខ្ញុំផង (នាយក្ដឹប)តារាកំប្លែងជើងចាស់»។

ពេលនេះតារាកំប្លែងជើងចាស់ នាយក្តឹប កំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យសុរិន្ទ ប្រទេសថៃ ដោយស្ថានភាពជម្ងឺរបស់លោកហាក់កាន់តែមានសភាពយ៉ាប់យ៉ឺនពុំទាន់ធូរស្បើយនៅឡើយទេ។ ចំណែកឯក្រុមគ្រួសាររបស់លោកក៏កំពុងដង្ហោយហៅជំនួយពីបងប្អូនអ្នកសិល្បៈ និងអ្នកគាំទ្រទាំងអស់គ្នាផងដែរ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា នាយក្តឹប ត្រូវបានបញ្ជូនទៅព្យាបាលនៅឯប្រទេសថៃកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ៕

ប្រភព៖ Khmernote TV