អ្នកលក់ខោអាវផ្សារស្ទឹងមានជ័យចាស់ម្នាក់ ចងកសម្លាប់ខ្លួន សង្ស័យតូចចិត្តលក់មិនដាច់ និងអត់ប្ដី អត់កូន ដូចគេ

ភ្នំពេញ៖ ស្ដ្រីជាអ្នកលក់ខោអាវផ្សារស្ទឹងមានជ័យចាស់ម្នាក់ សម្រេចចិត្តធ្វើអត្ដឃាតដោយចង.កសម្លាប់ខ្លួនទាំងមិនដឹងមូលហេតុ ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០១ រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៩ អាអ៉ី ផ្លូវលំ ក្រុម១២ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពស្ត្រីខាងលើនេះមានឈ្មោះ លុយ ចន្ទ័ម៉ាលី អាយុ៣៨ឆ្នាំ មុខរបរ លក់ខោអាវនៅផ្សារស្ទឹងមានជ័យចាស់ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

យោងតាមសម្តីសាច់ញាតិក្រុមគ្រួសាររបស់សពបានប្រាប់ឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ស្ត្រីខាងលើ(សព) តែងតែត្អូញត្អែថា ពិបាកចិត្តណាស់ លក់ខោអាវមិនដាច់សោះ និង បម្រុង សេងតូប ឱ្យអ្នកផ្សេងរស់នៅកូនក៏គ្មាន ប្តីក៏គ្មាន តើសង្ឃឺមអីទៅ ?ស្រាប់តែដល់ម៉ោងកើតហេតុ បងស្រីរបស់គាត់បានប្រទះឃើញប្អូនស្រីធ្វើអត្ដឃាតចង.កសម្លាប់ខ្លួនស្លាប់បាត់ហើយ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការណ៍ជាមួយនគរបាលជំនាញខណ្ឌមានជ័យបាន ចុះទៅពិនិត្យសពនៅកន្លែងកើតហេតុ។

ក្រោយពេលពិនិត្យសពរួចសមត្ថកិច្ចជំនាញបានឲ្យដឹងថា ស្ត្រីខាងលើពិតជាបានចងករធ្វើអត្តឃាតចងករសម្លាប់ខ្លួនឯង ពិតប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធករណី ឃាតកម្មនោះឡើយ រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕​ ប្រភព៖ KBN