លោកឧកញ៉ាម៉ុង ឬទ្ធី ទទួលស្វាគមន៍លោកឧកញ៉ា គិត ម៉េង ដែលជិះ ឧទ្ធម្ភាគចក្រ មកពិសារអាហារថ្ងៃត្រង់ និងអរគុណដែលនៅគោរព ស្រឡាញ់រាប់អានឧកញ៉ា ដូចកាលពី ២៦ ឆ្នាំមុនដដែល

ប្រិយមិត្តប្រាកដជាស្គាល់លោកឧកញ៉ាចិត្តធម៌ ម៉ុង ឬទ្ធី ដែលតែងតែជួយប្រជាពលរដ្ឋ និងផ្តល់ការងារដល់ប្រជាពលរដ្ឋ លើវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងៗហើយ។ កាលពីម្សិលមិញនេះលោកឧកញ៉ាបានបង្ហោះនៅលើហ្វេសបុករបស់លោកពីការទទួលស្វាគមន៍ លោកឧកញ៉ាគិត ម៉េង មកពិសាអាហារថ្ងៃត្រង់ នៅផ្ទះរបស់លោកឧកញ៉ា និងអរគុណទៅឧកញ៉ាគិត ម៉េង ដែលស្រឡាញ់​រាប់​អាន​គាត់ដូចកាលពី២៦ឆ្នាំ​មុនដដែល។

លោកឧកញ៉ាបានសរសេរលើហ្វេសបុកថា៖” វេលាម៉ោង​១២ថ្ងៃ​ត្រង់​ ថ្ងៃ​សុក្រ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៩​ ទទួល​ស្វាគមន៍​អ្នក​ឧកញ៉ា​គិត​ ម៉េង​ជិះយន្តហោះ​មក​ពិសា​អាហារ​ថ្ងៃ​ត្រង់​ ដែលភរិយា​ខ្ញុំ​ចំអិនម្ហូប​ខ្មែរ​ដោយផ្ទាល់ដៃ​ អរគុណ​ច្រើន​ណាស់​ដែលប្អូននៅតែ​គោរព​ ស្រឡាញ់​រាប់​អាន​បងដូចកាលពី២៦ឆ្នាំ​មុនដដែល​ ។ ” ហ្វេសបុកឧកញ៉ា ម៉ុង ឬទ្ធី

ប្រភព៖ Khmernote TV