ស្រណោះណាស់! ពេលដែលមើលបទចម្រៀងល្បីៗរបស់ ខេមរៈ ស្រីពៅ ដែលភាគច្រើនសុទ្ធសឹងតែជាបទកម្សត់ៗ

តារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព ក្នុងអាយុ២៦ឆ្នាំ នៅវេលាប្រមាណជា ១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ម្សិលមិញ នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា។ ដំណឹងនេះបានធ្វើឲ្យមហាជន និងសិល្បករ សិល្បការិនីទូទាំងប្រទេស សម្តែងការតក់ស្លុត និងសោកស្តាយជាពន់ពេកចំពោះការបាត់បង់តារាដែលមានសមត្ថភាព។

យ៉ាងណាមិញនៅថ្ងៃនេះក៏មករំលឹកនូវបទចម្រៀងពីរោះៗ និងល្បីៗរបស់ ខេមរៈ ស្រីពៅ ដែលភាគច្រើនសុទ្ធសឹងតែជាបទមនោសញ្ចេតនា។ គួររំលឹកថា ខេមរៈ ស្រីពៅ បានទទួលមរណភាព ដោយសារតែជម្ងឺសួត និងក្រលៀនធ្ងន់ធ្ងរ នៅឯមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌា សូមចូលរួមសោកស្តាយដល់គ្រួសារនៃសព ដោយខណៈនេះកំពុងតែរៀបចំដឹកមកធ្វើបុណ្យតាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួន៕

ប្រភព៖ Khmernote TV