បាត់ខ្លួន ២០០នាក់ និងស្លាប់ជាច្រើននាក់ ក្នុងហេតុការណ៍បាក់ទំនប់មួយក្នុងប្រទេសប្រេស៊ីល

អាជ្ញាធរបាននិយាយថា មនុស្សប្រហែល ២០០នាក់ បានកំពុងបាត់ខ្លួន និង ៨នាក់ រងរបួស ខណៈជាច្រើននាក់ផ្សេងទៀតបានស្លាប់ បន្ទាប់ពីមានការបាក់រលំទំនប់មួយដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។

មានការភ័យខ្លាចពីគ្រោះមហន្តរាយដែលបានបង្កឱ្យមានភក់ជាច្រើនហូរឆ្ពោះទៅទីក្រុង Brumadinho និងបណ្តាលឱ្យមានមនុស្សស្លាប់ និងបាត់ខ្លួនទៅជាមួយភក់ទាំងនោះជាច្រើននាក់។ ហេតុការណ៍នេះបានកើតឡើងដោយសារទំនប់ដែលគ្រប់គ្រងដោយក្រុមហ៊ុនរ៉ែ Vale បានបាក់កាលពីព្រឹកថ្ងៃសុក្រ ហើយប្រជាជននៅ Brumandinho ក្នុងរដ្ឋ Minas Gerais កំពុងត្រូវបានគេជម្លៀសចេញពីទីនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ ​Khmer Note